
ក្រសួងការបរទេសដែលបានស្រង់ប្រភពពីរដ្ឋមន្រ្ដីកាបរទេសលោកវ៉ាង យី បាននិយាយនៅថ្ងៃអង្គានេះថា ប្រទេសចិន គាំទ្រកិច្ចពិភាក្សាសន្ដិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលភាគីទាំងអស់អាចចូលរួមដោយស្មើភាពគ្នា និងយុត្តិធម៌។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ៅនីង បានប្រាប់សន្និសីទសារព័ត៌មានខ្លីថា លោកវ៉ាង បានថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសមភាគីរុស្ស៊ីលោក ស៊ើហ្គៃឡារ៉ូវ ក្នុងក្រុងប៉េកាំង។
ក្នុងឆ្នាំ២០២៣ ១ឆ្នាំក្នុងសង្រ្គាមអ៊ុយក្រែន ប្រទេសចិន បានផ្សព្វផ្សាយឯកសារ ១២ចំណុចស្ដីពីការដោះស្រាយវិបត្ដិអ៊ុយក្រែន ដោយរុស្ស៊ី បាននិយាយថា ជំហររបស់ចិន គឺពិតជាសមហេតុផល។
លោកវ៉ាងបាននិយាយថា ប្រទេសចិនគាំទ្រសន្និសីទអន្ដរជាតិមួយដែលទទួលស្គាល់ដោយទាំងក្រុងគីវ និងក្រុងមូស្គូ ដើម្បីពិភាក្សាពីជម្រើសសន្ដិភាពទាំងអស់ ដោយស្មើភាពគ្នា៕