សមាជិកសភា និងអភិបាលខេត្តអូសាការបស់ជប៉ុន ចេញលិខិតអបអរសាទរ​ការរៀបចំសង្ក្រាន្តឆ្នាំថ្មី​របស់ខ្មែរនៅជប៉ុន

2024/04/10 07:54:44 am        143

សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យសេរី(LDP) អភិបាលខេត្ត និង​អភិបាល​ក្រុង​អូសាកា​(OSAKA)របស់ប្រទេសជប៉ុន បានចេញលិខិតចំនួន៣ច្បាប់ផ្សេងគ្នា អបអរសាទ​រ​ចំពោះ​ការ​រៀប​ចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅក្នុងទីក្រុងអូសាកាដែលបានប្រារព្ឋកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានបង្ហាញពីភាពល្អឥតខ្ចោះ និង​ភាព​សម្បូររុងរឿងនៃវប្បធម៌ និងអរិយធម៌ខ្មែរ ហើយក៏ជាគន្លឹះ​នៃ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង​ពីរ​ផ​ង​ដែរ។

លោកជំទាវ កាតាយាម៉ា សាតសុគិ(KATAYAMA SATSUKI) សមាជិកព្រឹទ្ធសភា និងជា​ប្រធាន​គណៈកម្មការកិច្ចការស្រាវជ្រាវហរិញ្ញវត្ថុ និងជាអនុប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​ប្រព័ន្ធ​ពន្ធ​នៃ​គណបក្ស​ប្រជាធិបតេយ្យសេរី(LDP)ដែលជាបក្សកាន់អំណាចនៅជប៉ុន បានបង្ហាញជំនឿយ៉ាង​មុត​មាំ​ថា ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុននេះ នឹងចូលរួមចំណែកក្នុងការផ្លាស់ប្តូរ និង​ចែក​រំលែក​វប្បធម៌ ព្រមទាំងពង្រឹងចំណងមិត្តភាពនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមមួយកម្រិតទៀត។ សម្រាប់​លោកជំទាវ ព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនេះ បានបង្ហាញពីភាពឥតខ្ចោះ និងភាព​សម្បូរ​រុង​រឿង​នៃ​ប្រពៃណីវប្បធ៌មខ្មែរដែលបានល្បីរន្ទឺទូទាំងសកលលោក។

ដោយឡែក អភិបាលខេត្តអូសាកា ឯកឧត្តម យូស៊ីមូរ៉ា ហីរូហ្វូមី(YOSHIMURA HIROFUMI) ក៏​រំភើបរីករាយយ៉ាងក្រៃលែងចំពោះការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរបស់ខ្មែរដែលធើ្វជាលើកដំបូងក្នុង​ទឹកដីខេត្តអូសាកា។ សម្រាប់ឯកឧត្តម ការរៀប​ចំ​ព្រឹត្តិការណ៍​ដែល​មាន​ការ​ដាក់​បង្ហាញ​ម្ហូប​អាហារ​ឈ្ងុយ​ឆ្ងាញ់ ការប្រគុំតន្រ្តីរបស់សិល្បករល្បីល្បាញ និងការសម្តែងរបាំប្រពៃណីជាដើមនេះ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ខេត្ត​អូសាកា និង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ស្អិត​រមួត​ថែមមួយកម្រិតទៀត។

ទន្ទឹមនឹងនេះ អភិបាលក្រុងអូសាកា លោកយូកូយ៉ាម៉ា ហៃដេយូកិ(YOKOYAMA Hideyuki)វិញ ក៏​សង្កត់ធ្ងន់ថា ព្រឹត្តការណ៍សង្ក្រាន្តខ្មែរនៅជប៉ុនឆ្នាំ២០២៤នេះ បាន​ពាំនាំ​នូវ​ប្រពៃណី​នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យសង្រ្កាន្តខ្មែរ, វប្បធ៌ម, ល្បែងប្រជាប្រិយ, និងម្ហូបខ្មែរ ដែលសុទ្ធ​សឹង​ជា​កិត្យា​នុពល​ភាព​នៃវប្បធ៌មខ្មែរ មកបង្ហាញជូនប្រជាពលរដ្ឋនៃក្រុងអូសាកា ព្រមទាំង​អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ឱ្យឈ្វេងយល់ ហើយព្រឹត្តិការណ៍ដ៏ល្អផូរផង់នេះ បានចូលរួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវប្បធ៌មនៃប្រទេសជប៉ុននិងប្រទេសកម្ពុជា។

លោក​អភិបាលក្រុង ក៏បានថ្លែង​អំណរ​គុណ​ដល់​រាជរដ្ឋាភិបាលកម្ពុជាដែលបានជ្រើសរើសទីក្រុងអូសាកាសម្រាប់ប្រារព្ធព្រឹត្តិការណ៍សង្រ្កាន្តខ្មែរនៅជប៉ុន​យ៉ាង​គគ្រឹកគគ្រេងនេះផងដែរ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការ​ជាមួយ​ស្ថាន​ឯក​អគ្គ​រាជ​ទូត​នៃ​ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង កាល​ពី​ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤បានរៀបចំកម្មវិធី “សង្រ្កាន្តខ្មែរនៅជប៉ុន” ដើម្បីអប​អរ​សាទរ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ នៅសួនអូសាកា(Osaka Castle)​ក្នុងក្រុងអូសាកានៃខេត្តអូសាការបស់ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពី​ឯកឧត្តម​ណាកាណុ ហីរូមាសា(Nakano Hiromasa) សមាជិករដ្ឋសភានៃប្រទេសជប៉ុន តំណាង​អភិបាល​ខេត្ត និងក្រុងអូសាកា បងប្អូនសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី ពលករ និងភ្ញៀវ​កិត្តិយស​ជាតិ និងអន្តរជាតិសរុបជាង១ម៉ឺននាក់។

ក្នុងព្រឹត្តិការណ៍នោះ ក៏មានការរៀបចំពិធីសាសនា ដូចជា រាប់បាត្រ ពូនភ្នំខ្សាច់ បង្សុកូល ប្រគេន​ចង្ហាន់ព្រះសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនារបស់ខ្មែរ និង​ការ​ដាក់​បង្ហាញ​ស្តង់​ម្ហូប​អាហារ​ខ្មែរ ផលិតផលខ្មែរ​ជា​ច្រើន​ដូច​ជា​នំអន្សម​នំគម​ម្រេច​ខ្មែរ​សម្លៀក​បំពា​ក់​ប្រពៃណី​ខ្មែរ​រួម​ទាំង​ការលេ​ងល្បែងប្រជាប្រិយ រួមមានបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ប្រកប​ដោយ​បរិយាកាសស្និទ្ធស្នាល និងសប្បាយរីករាយ។ គួររំលឹកថា ក្រៅតែពីការ​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំថ្មី​នៅក្នុ​ង​ទីក្រុងអូសាកាដែលសមាជិកព្រឹទ្ធសភា អភិបាលខេត្ត និងអភិបាល​ក្រុង​អូសាកា​អបអរ​សាទរ​នាពលរនេះ ក្រុមការងារដែលដឹកនាំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏​បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះចំនួន១០ទីតាំងផ្សេងទៀតនៅតាមតំបន់នានាក្នុងប្រទេសជប៉ុនផងដែរ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ
2026/04/09 08:40:34 am        1
មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ
2026/04/09 08:09:50 am        1
សម្តេចមហារដ្ឋសភាធិការធិបតី អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
2026/04/09 07:59:35 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ីស្រាអែលត្រៀមខ្លួនរួចរាល់វិលត្រឡប់ទៅសមរភូមិវិញនៅពេលណាក៏បាន ប្រឆាំងនឹងអ៊ីរ៉ង់

2026/04/09 08:52:46 am
​ប្រធានាធិបតីបារាំង៖ រវាងកម្ពុជា និងបារាំងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ
2026/04/09 08:40:34 am
​អ៊ីរ៉ង់បានឱ្យដឹងថា ការចរចាសន្តិភាព នឹងមិនសមហេតុផលទេ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់
2026/04/09 08:33:24 am
​មន្រ្តីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៤ស្រុកក្នុងខេត្តបន្ទាយមានជ័យ
2026/04/09 08:09:50 am
​សម្តេចមហារដ្ឋសភាធិការធិបតី អញ្ជើញចូលគោរពជូនពរសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
2026/04/09 07:59:35 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/09 01:32:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/08 10:19:12 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am