យុវជនប្រមាណ៥០០នាក់នឹងចូលរួមប្រកួតរាំម៉ាឌីហ្សុនទូលក្អម ក្នុងកម្មវិធីសង្ក្រាន្តបាកាន នៅវត្តបាកាន

2024/04/10 03:16:32 pm        574

ខេត្តពោធិ៍សាត់ ៖ យុវជនប្រមាណ៥០០នាក់ មកពីបណ្តាឃុំទាំង៩ក្នុងស្រុកបាកាន នឹង​ចូលរួម​រាំង​ចង្វាក់ប្រពៃណីខ្មែរ និងប្រកួតរាំម៉ាឌីហ្សុនទូលក្អម នៅក្នុងកម្មវិធីសង្ក្រាន្តបាកានឆ្នាំ២០២៤ ដែល​នឹងរៀបចំធ្វើឡើងនៅវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ចាប់ពីថ្ងៃទី១៣ ដល់​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤ ។

បើតាមប្រធានក្រុមដែលកំពុងដឹកនាំយុវជនឃុំត្រពាំងជង ហាត់សមរាំ បានឲ្យដឹងថា ក្រុម​យុវជន​ឃុំ​ត្រពាំង​ជង បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីរាំចង្វាក់ខ្មែរ និងចូលរួម​ប្រកួតរាំង​ម៉ាឌីហ្សុន​ទូល​ក្អម ក្នុងកម្មវិធីសង្ក្រាន្តបាកានឆ្នាំ២០២៤ នៅវត្តបាកាន ។

យុវជនក្នុងឃុំត្រពាំងជង និងឃុំស្នាមព្រះ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត​រាំម៉ាឌីហ្សុន​ទូលក្អមជាមួយយុវជន​មក​ពីឃុំផ្សេងៗក្នុងស្រុកបាកាន ហើយប្តេជ្ញានឹងយក​ជ័យជម្នះ​ឲ្យ​បាន។

បើតាមឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​សង្ក្រាន្តបាកានឆ្នាំ២០២៤ បានឲ្យដឹងថា ដើម្បីផ្តល់ភាព​សប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋក្នុងស្រុកបាកាន ក៏ដូចជាក្នុងខេត្តពោធិ៍សាត់ ក្រុមការងារ​ចុះ​ជួយ​ស្រុក​បាកាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ព្រះសង្ឃនិងគណៈកម្មការវត្តបាកាន ដើម្បី​រៀបចំ​សង្ក្រាន្ត​បាកាន​ឆ្នាំ២០២៤នេះឡើង រយៈពេល៤ថ្ងៃ ដោយមានកម្មវិធីយ៉ាងច្រើន រួមមាន ការប្រគំ​តន្ត្រី​ដោយ​តារាចម្រៀងល្បីៗមកភ្នំពេញ តារាកំប្លែងល្បីៗ , កម្មវិធីរាំចង្វាក់ប្រពៃណីខ្មែរនិងប្រកួត

រាំម៉ាឌីហ្សុន​ទូលក្អមដោយយុវជន៥០០នាក់ , កម្មវិធីប្រដាល់បែបស្រុកស្រែ ,ការសម្តែងរបាំងខ្មែរ ,តាំង​ពិព័រណ៍​ស្នាដៃ និងផលិតផលឃុំទាំង៩, ការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនមុខ, កម្មវិធី​ប្រកួត​បាល់ទះ​ , ហើយក៏មានក្រុមDJ និងការរាំកំសាន្ត ដោយមានបាញ់​ទឹក​ និង​បាញ់​ពពុះ​សាប៊ូរ​ផង​ដែរ​។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ចំពោះកម្មវិធី​រាំចង្វាក់​ប្រពៃណី​ខ្មែរ​ដោយ​ក្រុម​យុវជន​ចំនួន​​៥០០នាក់​គឺចង់ឲ្យយុវជនចូលរួមថែរក្សានូវអ្វីជារបស់ខ្មែរ ដូនតាយើងបានបន្សល់ទុកឲ្យ ចំណែក​ការប្រកួតរាំម៉ាឌីហ្សុន​ទូលក្អម​ដោយ​យុវជន​៥០០នាក់​គឺ​មាន​អត្ថន័យ​ចង់​ឲ្យ​យុវជន​ចេះ​មាន​ចិត្ត​អំណត់​អត់ធ្មត់ និងជាពិសេសគឺចេះរួមសាមគ្គីភាពគ្នាទើបទទួលបានជ័យជម្នះ ដូចពាក្យ “សាមគ្គី១០ ជ័យជម្នះ១០” ៕ អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        36
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        42
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm