វិទ្យាល័យសម្តេចឪ ស្ថិតនៅស្រុកសំរោង ខេត្តតាកែវ បានរៀបចំពិព័រណ៌ស្នាដៃសិស្ស ដើម្បីហ្វឹកហាត់សិស្សឲ្យចេះបង្កើតភាពច្នៃប្រឌិត ចេះបង្កើតគម្រោង ចេះធ្វើការងារជាក្រុម និងត្រូវមានកម្លាំងសាមគ្គី ដើម្បីប្រកួតប្រជែង នវានុវត្តន៍ បំណិនជីវិតលើមុខជំនាញ មុខរបរអាជីព សហគ្រិនភាព ចេះផលិត ចេះបង្កើត ច្នៃប្រឌិតទីផ្សារភ្ជាប់ទៅនឹងចំណេះដឹង ដែលបានសិក្សា និងការរស់នៅប្រចាំថ្ងៃ។
ក្រៅពីនេះ ពិព័រណ៌ស្នាដៃសិស្ស ក៏ចង់បង្ហាញដល់មាតាបិតា អាណាព្យាបាលសិស្ស និងសហគមន៍ឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការស្រាវជ្រាវដែលសិស្សបានរៀនសូត្រក្នុងរយៈពេលមួយឆ្នាំផងដែរ ហើយអ្វីដែលបានដាក់តាំងបង្ហាញគឺរំលេចចេញនូវមេរៀនដែលពួកគេបានរៀន ស្រាវជ្រាវ និងយកមកកែច្នៃឲ្យក្លាយជាស្នាដៃប្រចាំឆ្នាំរបស់ពួកគេ។