លោក Biden រិះគន់ វិធីសាស្ត្រសង្រ្គាមរបស់លោក Netanyahu ជាមួយក្រុមហាម៉ាស ថាជាកំហុស

2024/04/10 05:06:52 pm        67

លោកប្រធានាធិបតី Joe Biden បានស្តីបន្ទោសយ៉ាងខ្លាំង មួយក្នុងចំណោមការស្ដីបន្ទោសជាច្រើន របស់លោកចំពោះដំណោះស្រាយសង្រ្គាមរបស់អ៊ីស្រាអែលនៅក្នុងដែនដីហ្កាហ្សា អំឡុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារដោយហៅវិធីសាស្រ្តរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ចំពោះជម្លោះនោះ ថាជា កំហុស និងអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធនេះ។

លោក Biden បានប្រាប់សារព័ត៌មាន Univision ថា ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំគិតថាអ្វីដែលលោក Benjamin កំពុងធ្វើគឺជាកំហុស។ខ្ញុំមិនយល់ស្របនឹងវិធីសាស្រ្តរបស់លោកទេ នៅក្នុងបទសម្ភាសន៍មួយដែលបានថតត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលបានសម្លាប់បុគ្គលិកផ្ដល់ជំនួយផ្ទះបាយកណ្តាលពិភពលោក(World Central Kitchen) ចំនួនប្រាំពីរនាក់ ដែលបង្កឱ្យផ្ទុះកំហឹងពីបណ្ដាប្រទេសជាច្រើន និងការខកចិត្តពេញទូទាំងសេតវិមានរបស់អាមេរិក។

យោងតាមអត្ថបទនៃបទសម្ភាសន៍របស់សារព័ត៌មាន Univision លោកបានបន្តថា ខ្ញុំគិតថាវាជារឿងដ៏គួរឲ្យហួសចិត្តដែលរថយន្ត៣គ្រឿង ក្នុងចំណោមបួនគ្រឿងនោះ ត្រូវបានវាយប្រហារដោយយានដ្រូន របស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។

ការស្ដីបន្ទោសនេះ បានក្លាយជាការរិះគន់ដ៏ខ្លាំងបំផុតមួយរបស់លោកប្រឆាំងនឹងរបៀបដែលរដ្ឋាភិបាលរបស់លោក Netanyahu កំពុងធ្វើសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស។ លោកប្រធានាធិបតីបានបន្ថែមថាលោកកំពុងអំពាវនាវឱ្យអ៊ីស្រាអែលយល់ព្រមលើបទឈប់បាញ់មួយ ហើយថា មិនមាន លេសសម្រាប់ការមិនបញ្ជូនជំនួយមនុស្សធម៌នោះទេ។

បណ្ដាប្រទេសមហាអំណាចលោកខាងលិច មានការព្រួយបារម្ភយ៉ាងខ្លាំងលើចំនួនការស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនដែលចេះតែកើនឡើង និងវិបត្តិមនុស្សធម៌កើតចេញពីការវាយប្រហារមិនសំចៃដៃរបស់កងទ័ពអ៊ីស្រាអែលក្នុងបំណងបំផ្លាញក្រុមហាម៉ាសនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm