យោងតាមរបាយការណ៍ ពីការិយាល័យតាមដានជនស៊ីវិលរបស់ទីក្រុង ជីកាហ្គោ (Chicago) ដែលបានបញ្ចេញកាលពីថ្ងៃអង្គារទី៩មេសា មន្ត្រីនគរបាល៤នាក់របស់ទីក្រុងជីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក បានបាញ់ជនសង្ស័យម្នាក់ជិត១០០គ្រាប់ ក្នុងពេលមិនដល់មួយនាទី បន្ទាប់ពីបុរសស្បែកខ្មៅបានបាញ់ទៅលើពួកគេ អំឡុងឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ កាលពីខែមុន ។

កាមេរ៉ា បំពាក់តាមខ្លួន អំឡុងឧបទ្ទវហេតុនេះ បង្ហាញពីក្រុមមន្ត្រីកំពុងធ្វើសកម្មភាពបាញ់តបត ក្រោយពេលបានបាញ់ជាច្រើនគ្រាប់ បន្ទាប់មកបានជួយមន្ត្រីម្នាក់ដែលបានរងរបួស។
របាយការណ៍នោះនិយាយថា ការពិនិត្យឡើងវិញលើវីដេអូនោះ និងរបាយការណ៍បឋមទំនងជាបញ្ជាក់ថា លោក រីដ បានបាញ់មុនដែលបង្ខំឲ្យនគរបាល៤នាក់បាញ់តវិញ ។ភស្តុតាំងដំបូង ក៏បានបញ្ជាក់ផងដែរថា ក្រុមមន្ត្រីបានបាញ់ តបតប្រហែល៩៦ គ្រាប់ ក្នុងរយៈពេល៤១វិនាទី។

ក្រុមមន្ត្រីបច្ចេកទេស ដែលបានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវេហតុកាលពីថ្ងៃទី២១មីនា កន្លងទៅ បានឆ្លើយតបហេតុការណ៍នេះ អំឡុងរថយន្តមួយគ្រឿងឈប់រងចាំភ្លើងសញ្ញាចរាចរណ៍ ដែលអ្នកបើកបររថយន្តជាជនជាតិអាមេរិក មានដើមកំណើតអាហ្វ្រិក ឈ្មោះ ឌេកឌ័រ រីដ ជូនៀ (Dexter Reed Jr) ត្រូវបានបញ្ឈប់រថយន្តនោះ ដោយសង្ស័យថា ពុំបានពាក់ខ្សែក្រវ៉ាត់ ។ យ៉ាងណាឧបទ្ទវហេតុនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ។
របាយការណ៍នោះ និយាយថា មន្ត្រីម្នាក់ ត្រូវបានបាញ់ឲ្យរងរបួសចំក-ដៃ បន្ទាប់ពីបុរសស្បែកខ្មៅ រីដ បានចាប់ផ្ដើមបាញ់តដៃ ។ យុវជន រីដ វ័យ២៦ ឆ្នាំ ត្រូវបានប្រកាសថាបានស្លាប់នៅមន្ទីរពេទ្យ ហើយអាវុធត្រូវបានរកឃើញពីកៅអីខាងមុខរបស់រថយន្តនោះ។

វីដេអូនោះដែរ បង្ហាញពីយុវជនរីដ ប្រកែកនឹងបញ្ជារបស់ក្រុមមន្ត្រីនគរបាល ដែលប្រាប់ឲ្យបើកទ្វារ រថយន្តមិនមែនត្រឹមបើកតែកញ្ចក់បង្អួចរថយន្តនោះទេ ។ ក្រោយមកគេក៏បានលឺស្នូរកាំភ្លើង៕