អគ្គិភ័យបានឆាបឆេះអគារមួយនៅក្នុងទីក្រុងហុងកុង កាលពីព្រឹកថ្ងៃអង្គារ បានសម្លាប់មនុស្សយ៉ាងហោចណាស់៥នាក់ និង២៧នាក់ផ្សេងទៀតរងរបួស។ នគរបាលនិយាយថា ពួកគេនៅតែកំពុងទទួលបានកាហៅទូរស័ព្ទសុំឲ្យជួយពីអ្នកនៅខាងក្នុងអគារ។

ក្រុមអាជ្ញាធរនិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ក្រោយទទួលបានការហៅទូរស័ព្ទសុំជំនួយនៅម៉ោងប្រហែល៧និង៥៣នាទី ព្រឹក។
អគារនេះ គឺជាលំនៅឋានសម្រាប់ប្រជាពលរដ្ឋមានឈ្មោះថា New Lucky House នៅក្នុងតំបន់ពលរដ្ឋហ្ស៊កដានីរស់នៅ។
នគរបាលនិយាយថា មនុស្ស៥នាក់ដែលបានស្លាប់ មាន បុរស៣នាក់ និងស្ត្រី២នាក់ ។
សារព័ត៌មានក្នុងស្រុករួមទាំងសារព័ត៌មាន South China Morning Post បានរាយការណ៍ថា អគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះ នៅកន្លែងហាត់កីឡារ នៅជាន់ទី១ ក្រោយមកទំហំនៃអណ្ដាតភ្លើងត្រូវបានគ្រប់គ្រងបានទាំងស្រុង។
លោក អ៊ីរីក ចាន់ (Eric Chan) មន្ត្រីជាន់ខ្ពស់សម្រាប់រដ្ឋបាលក្រុងហុងកុង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នឹងមានការស៊ើបអង្កេតពីមូលហេតុនាំឲ្យមានអគ្គិភ័យនេះ៕
