សិក្ខាកាមសាលា NTTI ជំនាញរចនាក្រាហ្វិចដោយកុំព្យូទ័រ ចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនចំនួន៣សប្តាហ៍

2024/04/10 06:44:27 pm        249

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានបញ្ជូនសិក្ខាកាមសិក្សាជំនាញផ្នែក រចនា​ក្រាហ្វិច​ដោយកុំព្យូទ័រ នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ចុះកម្មសិក្សា​រយៈពេល​៣​សប្តាហ៍​នៅ​ក្រុមហ៊ុន TSPH Printing House ដើម្បីអនុវត្តផ្ទាល់ និងពង្រីក​សមត្ថភាព​លើ​ជំនាញរបស់ខ្លួន។

ការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននេះ បន្ទាប់ពីសិក្ខាកាម នៃ​កម្ម​វិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និងបច្ចេកទេស ១,៥ លាននាក់នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បាន​សិក្សា​ទ្រឹស្តី​នៅ​ក្នុងថ្នាក់ជាង៣ខែមកហើយ ចាប់តាំងពីកម្ម​វិធី​បណ្តុះ​បណ្តាល​មួយ​នេះ​ត្រូវ​បាន​បើក​បវេសន​កាល​ជាផ្លូវការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ។

នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ឯកឧត្តម យ៉ោក សុទ្ធី បានលើកឡើងថា៖«ការចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជន រោងចក្រ សហ​គ្រាស នេះគឺមានសារសំខាន់ណាស់ ដើម្បីផ្សារភ្ជាប់មេរៀនដែលបានសិក្សានៅក្នុងថ្នាក់។ ការចុះ​កម្មសិក្សាគឺជាអនុវត្តផ្ទាល់ ឃើញផ្ទាល់នៃការដំណើរការនៃក្រុមហ៊ុនឯកជននោះ ត្បិត​នៅ​ក្នុង​សាលា​ក៏មានរោងជាងដែរ តែយ៉ាងណាក៏ដោយមិនអាចបំពេញសេចក្តីត្រូវការ និងបាន​ឃើញ​ជាក់​ស្តែង​ដូចការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជននោះទេ»។

ឯកឧត្តមនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា វិទ្យាស្ថានបានដាក់ចេញ​វិន័យ​តឹង​រឹង​ចំពោះ​សិក្ខាកាម​ដែល​ត្រូវចុះកម្មសិក្សា ក្នុងនោះសិក្ខាកាម​ទាំង​អស់​ត្រូវ​សរសេរ​របាយការណ៍​របស់​ខ្លួន​អំពី​ការ​ចុះកម្មសិក្សាដូចជា ទី១សិក្ខាកាមសង្កេតឃើញអ្វីខ្លះនៃដំណើរការក្រុមហ៊ុន, ទី២ សិក្ខា​កាម​​​ធ្វើអ្វីខ្លះអំឡុងពេលចុះកម្មសិក្សា, ទី៣ សិក្ខាកាម​ពិនិត្យ​ឃើញ​នៃ​សង្វាក់​ផលិតកម្ម​របស់​ក្រុម​ហ៊ុន​បែប​ណា និងទី៤សកម្មភាពប្រចាំថ្ងៃនៃការចុះកម្មសិក្សារបស់សិក្ខាកាមផ្ទាល់ផងដែរ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នឹង​បន្ត​បញ្ជូន​សិក្ខាកាមសិក្សាជំនាញផ្សេងៗទៀតរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជនបន្តបន្ទាប់នាពេលខាង​មុខទៀត។ វិទ្យាស្ថានតែងតែខិតស្វែងរកដៃគូរ ក៏ដូចជាក្រុមហ៊ុនឯកជន ដើម្បីអាច​បញ្ជូន​សិក្ខា​កាមរបស់ខ្លួនចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ដើម្បីពង្រឹង​សមត្ថភាព​ជំនាញ​របស់​សិក្ខាកាម​។

ទន្ទឹមនឹងនេះឯកឧត្តមអំពាវនាវឱ្យសិក្ខាកាមចុះកម្មសិក្សាជំនាញខិតខំក្រេបជញ្ជក់ចំណេះដឹង អង្កេត រៀនសូត្រ ពីការចុះកម្មសិក្សានៅក្រុមហ៊ុនឯកជន ពីព្រោះ​សិក្ខា​កាម​មាន​ឱកាស​ជ្រើស​រើស​ធ្វើ​ការ​នៅក្រុមហ៊ុនឯកជននោះបន្ទាប់ពីចុះហាត់ការល្អ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm