សហភាពអឺរ៉ុប ប្រកាសស៊ើបអង្កេតលើអាជីវកម្មថាមពលខ្យល់របស់ប្រទេសចិននៅក្នុងប្លុកអឺរ៉ុប

2024/04/10 06:51:08 pm        226

សហភាពអឺរ៉ុប បានប្រកាសពីការស៊ើបអង្កេតលើក្រុមហ៊ុនផ្គត់ផ្គង់ទុរប៊ិនខ្យល់របស់ប្រទេសចិន ដែលមានសកម្មភាពនៅក្នុងប្លុកអឺរ៉ុប។ ចំណាត់ការនេះ ធ្វើឡើងក្នុងពេលដែលការស៊ើបអង្កេតជាបន្តលើថាតើ រថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលនាំចូលមកប្លុកអឺរ៉ុប បានទទួលអត្ថប្រយោជន៍មិនយុត្តិធម៌ដោយសារការឧបត្ថម្ភធនពីទីក្រុងប៉េកាំងឬយ៉ាងណា។

លោកស្រី ម៉ាហ្គារេត វ៉េសស្តាជឺ(Margrethe Vestager) អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុបបានធ្វើសេចក្តីប្រកាស កាលពីថ្ងៃអង្គារក្នុងអំឡុងពេលសុន្ទរកថានៅសហរដ្ឋអាមេរិក។ លោកស្រី បានបង្ហាញការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ទាក់ទងទៅនឹងការផលិតលើសបរិមាណរបស់ប្រទេសចិននៅក្នុងថាមពលកកើតឡើងវិញ និងទីផ្សារផ្សេងៗទៀត។ លោកស្រី និយាយថា វាមិនត្រឹមតែមានគ្រោះថ្នាក់សម្រាប់ការប្រកួតប្រជែងរបស់យើងប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់យើងផងដែរ។

លោកស្រី Vestager និយាយថា សហភាពអឺរ៉ុបកំពុងស៊ើបអង្កេតលក្ខខណ្ឌជាច្រើនសម្រាប់ការអភិវឌ្ឍឧទ្យានខ្យល់ នៅក្នុងប្រទេសអេស្ប៉ាញ ក្រិក និងប្រទេសជាសមាជិកផ្សេងទៀត។

ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ NHK គណៈកម្មការអឺរ៉ុប បានបង្ហាញថាក្រុមហ៊ុនផលិតថាមពលខ្យល់របស់ប្រទេសចិនមួយចំនួនដែលមានភាពសកម្មនៅលើទីផ្សារសហភាពអឺរ៉ុប អាច ទទួលអត្ថប្រយោជន៍ប្រកួតប្រជែងមិនយុត្តិធម៌តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋ ដែលនាំឱ្យមានការប្រកួតប្រជែងមិនសមស្រប។

សហភាពអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតស្រដៀងគ្នាលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន កាលពីខែតុលា បន្ទាប់ពីមានការសង្ស័យថាការឧបត្ថម្ភធនរបស់រដ្ឋ កំពុងជួយពួកគេឲ្យរក្សាតម្លៃទាបនៅក្នុងប្លុកអឺរ៉ុប។ ប្រទេសចិន បានច្រានចោលដោយរិះគន់សហភាពអឺរ៉ុប ចំពោះការចាប់ផ្តើម ការស៊ើបអង្កេតដោយគ្មានភស្តុតាងគ្រប់គ្រាន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm