អាជ្ញាធរមូលដ្ឋានបន្តនាំយកបណ្ណក្រីក្រ និងបណ្ណងាយរងហានិភ័យជូនប្រជាពលរដ្ឋ

2024/04/10 08:13:21 pm        353

អាជ្ញាធរមូលដ្ឋាន តាមសង្កាត់នីមួយៗ បន្តនាំយកបណ្ណក្រីក្រ និង​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ជូន​ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។ គ្រួសារដែលមានបណ្ណក្រីក្រ និងគ្រួសារ​ដែល​មាន​បណ្ណ​សម្គាល់គ្រួសារងាយរងហានិភ័យ ជាក្រុមអាទិភាព ដែលរាជរដ្ឋាភិបាល​មាន​ការ​យក​ចិត្ត​ទុកដាក់ជាខ្លាំង បានបង្កើតកម្មវិធី​ជំនួយ​សង្គម​នានា​កន្លង​មក​នេះ​ក៏​ដូច​ជា​ការ​ផ្ដល់​សេវា​ព្យាបាល​នៅ​តាមមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃសម្រាប់ពួកគេ។

អាជ្ញាធរតាមមូលដ្ឋាន បានបន្តនាំយកបណ្ណក្រីក្រ និងបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ដែល​ចេញ​ដោយក្រសួងផែនការ ដើម្បីផ្ដល់​ជូន​បន្ត​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។ ជាក់ស្ដែងសម្រាប់ សង្កាត់បឹងទំពន់ទី ២ បានយកបណ្ណទាំងពីរប្រភេទនេះ ទៅចែក​ជូន​ដល់​ប្រជា​ពលរ​ដ្ឋដល់ខ្នងផ្ទះ ដើម្បីឱ្យពួក​គេ​អាច​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​ដែល​រាជ​រដ្ឋាភិបាល​ផ្ដល់​ជូន​។

លោក អ៊ុម ហ៊ុយឈុនហេង ជាចៅសង្កាត់បឹងទំពន់ទី ២ លើកឡើងថា គ្រួសារដែល​ទទួល​បណ្ណ​ទាំងពីរ​ប្រភេទ​នេះ មានទាំងគ្រួសារចាស់ដែលធ្វើបច្ចុប្បន្នភាព ក្រោយ​បណ្ណ​ចាស់​ហួស​សុពល​ភាព ​និងមានទាំងគ្រួសារថ្មីដែលដាក់ពាក្យស្នើសុំការសម្ភាសន៍ថ្មី។ លោកថា គ្រួសារ​ខ្លះ​ទទួល​បាន​បណ្ណ​ក្រីក្រ ​រីឯគ្រួសារខ្លះទៀត ទទួលបាន​បណ្ណ​សម្គាល់​គ្រួសារ​ងាយ​រង​ហានិភ័យ​ជា​គ្រួសារ​ដែល​មាន​ជីវភាព​ក្បែរក្រ។

សម្រាប់​គ្រួសារដែលទទួលបានបណ្ណ ក្រីក្រ ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅថ្ងៃនេះ ពួក​គេ​បាន​ដឹងពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្ដល់ជូនពួកគេ។ ពួកគេថា បណ្ណក្រីក្រ ឬ​បណ្ណ​សម្គាល់​គ្រួសារ​ងាយរងហានិភ័យ គឺមានគុណតម្លៃជាខ្លាំងសម្រាប់សមាជិកគ្រួសារទាំងមូល។ ពួក​គេ​ពិត​ជា​ដឹងគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងយកចិត្តទុកដាក់ ជួយគាំទ្រ​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ដែលមានជីវភាពខ្វះខាត។

បច្ចុប្បន្នសម្រាប់គ្រួសារមានបណ្ណក្រីក្រ អាចទទួលបានអត្ថប្រយោជន៍ធំៗ ចំនួន ៣។ អត្ថ​ប្រយោជន៍​ទី១ គឺការទទួលបានប្រាក់ឧបត្ថម្ភពីកម្មវិធីជំនួយសង្គម។ អត្ថប្រយោជន៍ទី ២ គឺ​រដ្ឋាភិបាល​ធានា​រ៉ាប់រងលើការចំណាយសម្រាប់ការព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋ និងអត្ថ​ប្រយោជន៍​ទី៣ គឺសំដៅកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស យុវជនក្រីក្រ ១,៥លាននាក់។ យុវជ​ន​អាចទទួលបានការសិក្សាដោយមិនគិតថ្លៃ និងទទួលបានបប្រាក់ឧបត្ថម្ភផងដែរ។

សម្រាប់​គ្រួសារ​ដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ សំដៅលើគ្រួសារក្បែរក្រ គឺពួក​គេ​ក៏​អាច​ប្រើ​ប្រាស់​បណ្ណ ដើម្បីទទួលសេវាព្យាបាលដោយមិនគិតថ្លៃ នៅគ្រប់មន្ទីរ​ពេទ្យ​រដ្ឋ​ផង​ដែរ​។ ​លើសពីនេះ យុវជនដែលរស់នៅក្នុងគ្រួសារដែលមានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ក៏​អាច​ទៅ​ចុះ​ឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងទទួលបានអត្ថបប្រយោជន៍ ពីកម្ម​វិធី​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ​ងាយ​រង​ហានិភ័យ​ផង​ដែរ​៕​ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm