ចិន លើកឡើងថា ការអត្ថាធិប្បាយរបស់អាមេរិក លើកោះតៃវ៉ាន់ និង AUKUS ជារឿងគ្រោះខ្លាំងណាស់

2024/04/10 09:27:14 pm        136

ការិយាល័យសម្រាប់កិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានហៅការអត្ថាធិប្បាយធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឃើត ខេមបេល ( Kurt Campbell) ថាជារឿងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីលោកបានលើកឡើងថាគម្រោងនាវាមុជទឹករបស់ក្រុមប្រទេសសមាជិក AUKUS រវាង អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អាចជួយរារាំងសកម្មភាពរបស់ចិនប្រឆាំងកោះតៃវ៉ាន់ ។

ក្នុងអំឡុងការថ្លែង ឆ្លើយតបទៅនឹងសំណួរនេះនៅឯសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ អ្នកនាំពាក្យ របស់ការិយាល័យរបស់ចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) បាននិយាយថា ការអត្ថាធិប្បាយរបស់លោកគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ ការបង្កើតអ្វីដែលហៅថា ភាពជាដៃគូសន្តិសុខត្រីភាគី រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី នឹងរុញឲ្យមានការប្រឈមដាក់គ្នាខាងយោធានៅក្នុងតំបន់ ទោះបីកិច្ចសហប្រតិបត្តិការយោធានេះមានទំហំតូចក៏ដោយ។

លោកខេមបេល ដែលបានលើកឡើងការជាប់ពាក់ព័ន្ធដ៏កម្ររវាងកោះតៃវ៉ាន់ និងក្រុមប្រទេស AUKUS បានប្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ផ្នែកសន្តិសុខអាមេរិកថ្មី ថា សមត្ថភាពរបស់នាវាមុជទឹកថ្មី នឹង ជួយពង្រឹងសន្តិសុខ និងស្ថិរភាព រួមទាំងច្រកសមុទ្រដែលខណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ ។

លោកស្រី ជូ បានលើកឡើងថា រាល់ការប៉ុនប៉ងប្រើប្រាស់កិច្ចសហប្រតិបត្តិការយោធាជាប់ពាក់ព័ន្ធណាមួយ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងបញ្ហាកោះតៃវ៉ាន់ គឺជាការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភគោលនយោបាយចិនតែមួយ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយចិន ប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងនោះ។ ប្រទេសចិន បានពង្រីកឃ្លាំងមីស៊ីល និងនាវាចម្បាំងយ៉ាងធំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានពង្រីកការអះអាងសិទ្ធិគ្រប់គ្រងលើប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូង កសាងមូលដ្ឋានទ័ពអាកាស និងយោធាសំខាន់ៗ ដែលនាំឲ្យទីក្រុងវ៉ាស៊ីនតោន និងជុំវិញតំបន់នេះ បង្ហាញការព្រួយបារម្ភកាន់តែខ្លាំង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        159
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        147
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm