នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ចុះសំណេះសំណាលក្នុងពិធីបើកសង្ក្រានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានចុះសំណេះសំណាល ក្នុងពិធីបើកសង្ក្រានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ព្រឹត្តិការណ៍សង្រ្កាន្ត ជាពេលវេលាដែលយើងបង្ហាញនូវវប្បធម៌ប្រពៃណីរបស់យើង សម្រាប់ជាមោទនភាព ហើយក៏ជាការអភិរក្សសម្រាប់ផ្នែកសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ហើយយើងគប្បីបន្តចូលរួមរក្សា សិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង។ ឯកឧត្តមបានបន្ថែមថា ការចូលរួមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តស្រុកប្រាសាទបល្ល័ង្ក មិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយនៅក្នុងពេលប៉ុន្មានថ្ងៃនេះទេ ប៉ុន្តែ វានឹងផ្ដល់នូវផលប្រយោជន៍ និងសាមគ្គីភាពជាបន្តទៅយុវជនជំនាន់ក្រោយៗទៀត។

ឯកឧត្តម ទ្រី ដាលុច បានសំណូមពរប្អូនៗយុវជនយកចិត្តទុកដាក់ចំពោះសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ធ្វើជាគំរូល្អក្នុងការអធ្យាស្រ័យគ្នា គោរពចាស់ទុំ និងអនុវត្តសុជីវធម៌ល្អរបស់ខ្មែរយើង ក្នុងពេលលេងល្បែងប្រជាប្រិយនានា ក្នុងនោះមានដូចជា ចោលឈូង បោះអង្គញ់ វាយក្អម ចាប់កូនខ្លែង ស្តេចចង់ ឬអៀវគ្នា រាំដណ្តើមកៅអីគ្នា លោតប៉ាវ ដណ្តើមស្លឹកឈើ លាក់កន្សែង ទាញព្រ័ត្រ និងល្បែងពង្រាត់កូនក្រមុំ ជាដើម៕

















