ការសម្លាប់អ្នកនយោបាយប្រឆាំងក្រុមហេសបូឡា កំពុងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅលីបង់

2024/04/10 09:45:01 pm        101

ការសម្លាប់អ្នកនយោបាយក្នុងស្រុកម្នាក់ ដែលជាអ្នកប្រឆាំងនឹងក្រុមឧទ្ទាម ហេសបូឡា បានធ្វើឱ្យភាពតានតឹងផ្នែកនិកាយបក្ស និងនយោបាយនៅក្នុងប្រទេសលីបង់ កាន់តែស៊ីជម្រៅ ដោយបង្កើនការភ័យខ្លាចនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងក្រុមគូប្រជែង ក្នុងប្រទេសមួយដែលហ៊ុមព័ទ្ធដោយវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ និងការបាញ់ផ្លោងឆ្លងព្រំដែនដែលផ្សារភ្ជាប់ទៅនឹងសង្គ្រាមហ្កាហ្សា។

ក្រុមមន្ត្រីរដ្ឋាភិបាល និងសាសនា បានប្រញាប់ប្រញាល់ដើម្បីបំបាត់ភាពតានតឹង បន្ទាប់ពីការសម្លាប់លោក ផាស្កាល ស្លៃម៉ាន (Pascal Sleiman) បានជំរុញឱ្យមានការភ័យខ្លាចនៃការប៉ះទង្គិចគ្នានៅតាមដងផ្លូវជាថ្មីរវាងភាគីគូប្រជែង និងបង្កឱ្យមានការវាយដំលើប្រជាជនស៊ីរី។

លោក ស្លៃម៉ាន បានដឹកនាំគណបក្សកងកម្លាំងលីបង់ (LFP) ដែលប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងតំបន់ឆ្នេរដែលភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា។

កងទ័ពលីបង់ បាននិយាយកាលពីថ្ងៃចន្ទ (០៨ មេសា) ថាជនជាតិស៊ីរីមួយក្រុមបានព្យាយាមលួចរថយន្តរបស់លោក ស្លៃម៉ាន កាលពីល្ងាចថ្ងៃអាទិត្យ ហើយបានសម្លាប់លោក។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអង្គារ (០៩ មេសា) កងកម្លាំងលីបង់បានច្រានចោលការលើកឡើងនេះ ដោយនិយាយថាលោក ស្លៃម៉ាន ត្រូវបានវាយប្រហារដោយសារតែទស្សនៈនយោបាយរបស់បក្ស។

កងកម្លាំងលីបង់ មិនបានបញ្ចេញឈ្មោះដៃគូប្រជែងសំខាន់របស់ខ្លួន គឺក្រុមហេសបូឡា លើការសម្លាប់នេះទេ ប៉ុន្តែមន្ត្រីបក្សបានចង្អុលបង្ហាញពីការសម្លាប់ឥស្សរជនប្រឆាំងក្រុមហេសបូឡា ជាច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ថាជាករណីស្រដៀងគ្នា៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm