ក្រុមហាម៉ាស៖ សំណើបទឈប់បាញ់អ៊ីស្រាអែល បរាជ័យក្នុងការបំពេញតាមការទាមទាររបស់ប៉ាឡេស្ទីន

2024/04/10 09:51:37 pm        126

ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាសំណើរបស់អ៊ីស្រាអែល ស្តីពីបទឈប់បាញ់ក្នុងសង្រ្គាមរបស់ពួកគេនៅតំបន់ហ្កាហ្សា មិនឆ្លើយតបនឹងការទាមទាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះទេ ប៉ុន្តែខ្លួនក៏នឹងសិក្សាលម្អិតលើការផ្តល់ជូននេះបន្ថែមទៀត និងផ្តល់ការឆ្លើយតបទៅកាន់អ្នកសម្របសម្រួល។

សំណើនេះត្រូវបានប្រគល់ទៅឱ្យចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ ដែលមានបំណងស្វែងរកច្រកចេញពីសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលឥឡូវនេះស្ថិតនៅក្នុងខែទីប្រាំពីររបស់ខ្លួន។

កិច្ចពិភាក្សានៅទីក្រុងគែរ ដែលមានការចូលរួមផងដែរដោយនាយកទីភ្នាក់ងារចារកម្មកណ្តាលរបស់សហរដ្ឋអាមេរិក លោក វីលៀម ប៊ឺនស៍ (William Burns) បានបរាជ័យរហូតមកដល់ពេលនេះ ក្នុងការឈានទៅដល់ការសម្រេចមួយឆ្ពោះទៅរកការផ្អាកសង្គ្រាម។

ក្រុមហាម៉ាស ចង់ឱ្យមានកិច្ចព្រមព្រៀងណាមួយដើម្បីធានាបាននូវការបញ្ចប់ការវាយលុករបស់យោធាអ៊ីស្រាអែល ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងអនុញ្ញាតឱ្យជនភៀសខ្លួនត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅទូទាំងតំបន់ឆ្នេរតូចមួយ ដែលមានប្រជាជនរស់នៅច្រើនក្រាស់ក្រែលនេះ។

ប៉ុន្តែគោលដៅភ្លាមៗរបស់អ៊ីស្រាអែល គឺធានាការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាសចាប់បាននៅក្នុងការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានជម្លោះនេះ។ អ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ចប់សង្រ្គាមទេ រហូតដល់កម្ចាត់បានក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីឆ្នាំ២០០៧ មក៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        37
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm