ឪពុកម្តាយរបស់អ្នកបាញ់ប្រហារនៅសាលារៀន ក្នុងរដ្ឋ Michigan ត្រូវជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំពីបទមនុស្សឃាត

2024/04/10 10:29:32 pm        131

ឪពុកម្តាយរបស់ក្មេងជំទង់ដែលសម្លាប់សិស្ស ៤នាក់ ក្នុងហេតុការណ៍បាញ់ប្រហារមួយ កាលពីឆ្នាំ២០២១ នៅឯសាលារៀន ក្នុងទីក្រុង Oxford រដ្ឋ Michigan សហរដ្ឋអាមេរិក ត្រូវបានកាត់ទោស កាលពីថ្ងៃអង្គារ (ទី៩ ខែមេសា) ឲ្យជាប់ពន្ធនាគារពី ១០ ទៅ ១៥ឆ្នាំ ដោយការសម្រេចនេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីជនជាប់ចោទត្រូវបានកាត់ទោសពីបទមនុស្សឃាត។

លោក James និងលោកស្រី Jennifer Crumbley ដែលម្នាក់ៗប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំនោះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង ២ឆ្នាំហើយ ចាប់តាំងពីត្រូវបានចាប់ខ្លួន នៅឯឃ្លាំងមួយ ក្នុងទី Detroit ប៉ុន្មានថ្ងៃបន្ទាប់ពីមានការបាញ់ប្រហារនោះ។ ទោះបីជាពួកគេត្រូវបានកាត់ទោសដោយឡែកពីគ្នាក៏ដោយ ក៏ការប្រកាសសាលក្រមដាក់ទោសចំពោះពួកគេ បានធ្វើឡើងរួមគ្នានៅក្នុងបន្ទប់តុលាការ នៅតំបន់ Oakland។ អ្នកទាំង២ គឺជាឪពុកម្តាយដំបូងគេហើយ ដែលត្រូវទទួលទោសព្រហ្មទណ្ឌពាក់ព័ន្ធនឹងការបាញ់ប្រហារនៅសាលារៀនដែលប្រព្រឹត្តដោយកូនរបស់ពួកគេ ខណៈដែលប្រទេសជាតិនៅតែបន្តជួបប្រទះនឹងការផ្ទុះអាវុធ នៅក្នុងបរិវេណសាលារៀន។

មុនពេលចេញសាលក្រមដាក់ទោសរបស់ខ្លួន ចៅក្រមលោកស្រី Cheryl Matthews របស់តុលាការតំបន់ Oakland បានប្រាប់ក្រុមគ្រួសារជនរងគ្រោះថា លោកស្រីមិនអាចយល់ពីទំហំនៃការឈឺចាប់របស់ពួកគេបាននោះទេ ប៉ុន្តែបានប្រកាសប្រាប់ពួកគេថា លោកស្រី «បានឃើញអ្វីដែលគ្រប់គ្នាបានឃើញ និងបានឮអ្វីដែលគ្រប់បានឮ» នៅក្នុងសវនាការទាំង២ នេះ។ លោកស្រីបាននិយាយថា ការផ្ដន្ទាទោសនេះមិនមែនពាក់ព័ន្ធនឹងការចិញ្ចឹមបីបាច់មិនបានល្អនោះទេ។ លោកស្រីចៅក្រម Matthews បាននិយាយថា លោក James Crumbley មិនគ្រប់គ្រងឲ្យបានល្អ ដោយផ្តល់ «សិទ្ធិឲ្យមានការប្រើប្រាស់កាំភ្លើងមួយដើម ឬកាំភ្លើងច្រើនដើម ក៏ដូចជាគ្រាប់រំសេវនៅក្នុងផ្ទះរបស់ខ្លួន» ខណៈដែលលោកស្រី Jennifer Crumbley «បានជួយគាំទ្របន្ថែមដល់ការប្រើប្រាស់ និងការកាន់កាប់អាវុធទាំងនេះ»។

ប្ដីប្រពន្ធត្រកូល Crumbley បាននិយាយទៅកាន់ក្រុមគ្រួសារ និងតុលាការ មុនពេលមានការកាត់ទោស ដោយបង្ហាញពីការសោកស្ដាយ ចំពោះហេតុការណ៍នេះ។ លោកស្រី Jennifer Crumbley បាននិយាយថា៖ «ខ្ញុំអង្គុយនៅទីនេះ នៅថ្ងៃនេះ ដើម្បីបង្ហាញពីទុក្ខសោកដ៏ក្រៀមក្រំបំផុតរបស់ខ្ញុំ ចំពោះគ្រួសាររបស់ជនរងគ្រោះ Hana, Tate, Madisyn, Justin និងអ្នកដែលរងផលប៉ះពាល់ទាំងអស់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១»។

សូមរំលឹកថា ជនល្មើស Ethan Crumbley ដែលពេលនោះមានអាយុ ១៥ឆ្នាំ បានយកកាំភ្លើង Sig Sauer ប្រវែង ៩មីលីម៉ែត្រ ពីផ្ទះខ្លួន ហើយបានបាញ់ប្រហារ នៅសាលាវិទ្យាល័យ ក្នុងទីក្រុង Oxford ដោយបានសម្លាប់សិស្ស ៤នាក់ ហើយ ៦នាក់ផ្សេងទៀត និងគ្រូបង្រៀនម្នាក់ បានរងរបួស។ រូបគេត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនៅឆ្នាំមុន ដោយគ្មានការលើកលែងទោស បន្ទាប់ពីបានសារភាពថា មានទោសចំពោះអំពើភេរវកម្មដែលបណ្ដាលឲ្យមានមនុស្សស្លាប់ បទចោទប្រកាន់មនុស្សឃាត ៤ករណី និងបទចោទពាក់ព័ន្ធ ១៩ករណីផ្សេងទៀត៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm