
ក្នុងវាលស្មៅនៅឧទ្យានសត្វព្រៃ Amboseli ក្រុមអភិរក្សនិយមបារម្ភពីការគំរាមកំហែងដល់សត្វដំរីកេនយ៉ាដែលចំបាច់សម្រាប់វិស័យទេសចរណ៍ ពេលដែលគេផ្តល់អាជ្ញាបណ្ណដល់ក្រុមអ្នកប្រម៉ាញ់ឆ្លងកាត់ព្រំដែននៅប្រទេសតង់ហ្សានី ។
ប្រទេសជិតខាងនៅអាហ្វ្រិកខាងកើតទាំង ២នេះ គ្រប់គ្រងហ្វូងសត្វដំរីខុសប្លែកគ្នា ។ ប្រទេសតង់ហ្សានី ផ្តល់អាជ្ញាបណ្ណមួយចំនួនឲ្យមានការប្រម៉ាញ់យកភ្លុកដំរី ខណៈដែលកេនយ៉ា រកបានប្រាក់ចំណូលទាំងអស់របស់ខ្លួនពីការធ្វើដំណើរទស្សនាសត្វព្រៃ ។
វិធីសាស្រ្តគ្រប់គ្រងហ្វូងសត្វដំរីរបស់ប្រទេសតង់ហ្សានី ស្របតាមប្រទេសមួយចំនួនទៀតនៅអាហ្វ្រិកខាងត្បូង ដូចជាប្រទេសហ្ស៊ីមបាបវ៉េ ណាមីប៊ី បូតស្វាណា និងអាហ្វ្រិកខាងត្បូង ខណៈកេនយ៉ា មិនអនុញ្ញាតឲ្យមានការបរបាញ់សត្វដំរីជាដាច់ខាត ឬលក់ភ្លុកដំរីដល់ប្រទេសហ្គាបុង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអភិរក្សសត្វព្រៃ និងក្រុមមន្រ្តីកេនយ៉ា បច្ចុប្បន្នបានជំរុញឲ្យប្រទេសតង់ហ្សានី រឹតត្បិតក្រុមអ្នកប្រម៉ាញ់កុំឲ្យដល់ទឹកដីរបស់ខ្លួន ដើម្បីការពារសត្វដំរីកេនយ៉ា ក្រោយពេលសត្វដំរី ៣ក្បាល់ ត្រូវបានគេបាញ ពេលឆ្លងកាត់ព្រំដែនកាលពីរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
លោក Joseph Ole Lenku គឺជាអភិបាលស្រុក Kajiadoរបស់កេនយ៉ា ដែលពឹងផ្អែកលើវិស័យទេសចរណ៍នោះ និយាយថា វាមិនត្រូវនោះទេក្នុងការផ្តល់អាជ្ញាបណ្ណដល់ការបរបាញ់យកភ្លុកដំរីជិតព្រំដែនប្រទេសកេនយ៉ា ។
យោងតាមការអះអាងរបស់ក្រុមអភិរក្សនិយម បានឲ្យដឹងថា កាលពីខែកញ្ញា ឆ្នាំមុន ដំរីកេនយ៉ាងមួយក្បាលមានភ្លុកទម្ងន់ ៥០គ.ក ត្រូវបានគេបាញ់សម្លាប់ដោយស្របច្បាប់ ដោយក្រុមអ្នកប្រម៉ាញ់មានអាជ្ញាបណ្ណនៅចម្ងាយ ២៣គ.មក្នុងព្រំដែនប្រទេសតង់ហ្សានី ៕