រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញប្រគល់-ទទួលរថយន្ត ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទាន

2024/04/10 07:50:42 pm        65

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញប្រគល់-ទទួលរថយន្ត ដែលផ្តល់ដោយគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ជូនដល់អង្គភាពថ្នាក់កណ្តាល និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។

​ប្រគល់-ទទួលរថយន្ត រួមមាន៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នាយកដ្ឋានមន្ទីរពេទ្យ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កោះកុង ព្រះសីហនុ ពោធិ៍សាត់ សៀមរាប តាកែវ ឧត្តរមានជ័យ និងកែប។ 

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានរំលឹកពីការទទួលបានជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ហើយបាននឹងកំពុងស្តារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមឆ្លើយតបនឹងការគម្រាមកំហែងសុខភាពសាធារណៈ ឬគ្រោះអាសន្នសុខភាព ដែលអាចកើតឡើងមានជាយថាហេតុ ក្នុងពេលអនាគត។ ជាក់ស្តែងក្នុងអំឡុងពេលថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាគ្រប់គ្រងបានយ៉ាងល្អនូវជំងឺឆ្លងដែលបានលេចឡើងថ្មី ឬលេចឡើងសារឡើងវិញមួយចំនួនដូចជា៖ ជំងឺអុតស្វា ជំងឺភ្នែកក្រហម ជំងឺហ្សីកា ជាដើម។ ដែលទាំងនេះជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលនីតិកាលកន្លងទៅ ក៏ដូចជានីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារអាយុជីវិតប្រជាជន ការពារសុខភាពសាធារណៈ និងការរក្សាសុវត្ថិភាពនៃកិច្ចដំណើការសកម្មភាពសង្គម-សេដ្ឋកិច្ច។

ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍សំខាន់ៗ ដែលមានបច្ច័យលើការបន្តពង្រឹងភាពធន់ នៃប្រព័ន្ធសន្តិសុខសុខភាព ឱ្យកាន់តែរឹងមាំថែមទៀតដូចជា៖

១- រក្សាភាពបុរេសកម្ម និងអន្តរសកម្មនៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លង ការពុលចំណីអាហារ ឬជំងឺឆ្លងតាមចំណីអាហារឬទឹកមិនស្អាត ជំងឺឆ្លងពីសត្វមកមនុស្សជាដើម និងធ្វើការឆ្លើយតបទាន់ពេល និងមានប្រសិទ្ធភាព ដោយមានការចូលរួមពីរដ្ឋបាលមូលដ្ឋាន ប្រជាជន និងសហគមន៍។ 

២- ពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពបឋមមានគុណភាព ដែលជាផ្នែកមួយដ៏សំខាន់ រួមចំណែកដល់ការពង្រឹងប្រព័ន្ធសន្តិសុខសុខភាព តាមរយៈការបង្កើនសកម្មភាពអប់រំ លើកកម្ពស់សុខភាព ការប្រាស្រ័យទាក់ទងហានិភ័យ និងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិត្រឹមត្រូវរបស់ប្រជាជន ក្នុងការថែរក្សាសុខភាព ការបង្ការ និងការគ្រប់គ្រងជំងឺ ឬបញ្ហាសុខភាពដទៃទៀត ជាពិសេស នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលខាងមុខនេះ។ 

៣- អង្គភាពសុខាភិបាលពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពិនិត្យ រៀបចំ ឬធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពឆ្លើយតបបន្ទាន់នឹងគ្រោះអាសន្នសុខភាពសាធារណៈ សម្រាប់តម្រង់ទិសនៃការវិនិយោគធនធាន ដើម្បីបង្កើនសមត្ថភាពឆ្លើយតបចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ និងបន្តពង្រឹងវិធានចត្តាឡីស័កនៅតាមច្រកទ្វារចេញ-ចូលអន្តរជាតិនានា។

៤-នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងត្រូវពិនិត្យ និងរៀបចំការផ្លាស់ប្តូរផែនការនីយកម្មរយៈពេលខ្លី ទៅកាន់ផែនការរយៈពេលវែងមានចីរភាព និងការប្រើប្រាស់យុទ្ធសាស្រ្តគ្រប់គ្រងជំងឺឆ្លងរាតត្បាតនៅតាមកន្លែង ដោយមានការចូលរួមពីនាយកដ្ឋានពាក់ព័ន្ធ និងអង្គភាពសុខាភិបាលថ្នាក់ក្រោមជាតិ និងថ្នាក់ក្រោមជាតិ។ 

៥-លើកកម្ពស់ការគ្រប់គ្រងការប្រើប្រាស់ និងការជួសជុលថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូន ឱ្យបានសមស្រប ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផង និងប្រសិទ្ធភាពនៃផ្តល់សេវាបង្ការ និងគ្រប់គ្រងការរាតត្បាតនៃជំងឺឆ្លង និងសេវាថែទាំព្យាបាលផង។

គួរបញ្ជាក់ផងដែរថា៖ គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ-ហិរញ្ញប្បទានបន្ថែម ដែលរាជរដ្ឋាភិបាលកម្ពុជាទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ពង្រឹងភាពធន់នៃប្រព័ន្ធសន្តិសុខសុខភាពក្នុងការត្រៀមលក្ខណៈ និងការឆ្លើយតបទាន់ពេលចំពោះគ្រប់ទម្រង់នៃវិបត្តិសុខភាពសាធារណៈ តាមរយៈការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបបន្ទាន់នៅគ្រប់លំដាប់ថ្នាក់ ការជួសជុលកែលម្អ និងការបំពាក់ឧបករណ៍សម្ភារៈ សម្រាប់ពង្រឹងគុណភាពសេវាមន្ទីរពិសោធន៍ ឧបករណ៍សម្រាប់សេវាសង្គ្រោះបន្ទាន់ និងឧបករណ៍បង្ការការចម្លងរោគនៅមន្ទីរពេទ្យជាដើម។

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am