
សមាគមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន(PRCS) កាលពីថ្ងៃអង្គារ បានផ្សព្វផ្សាយវីដេអូបង្ហាញពីអ្វីដែលគេនិយាយថា គឺជាក្រុមការងាររថយន្ដនិលានសង្រ្គោះរបស់ខ្លួន កំពុងដឹកអ្នកស្លាប់ទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារបស់អ៊ីស្រាអែលលើលំនៅឋាន១ខ្នង ក្នុងតំបន់ហ្កាហ្សា កណ្ដាលដោយ បានសម្លាប់មនុស្ស៥នាក់ និងម្នាក់បានរងរបួស។
ចំណងជើងដែលបង្ហោះជាមួយវីដេអូនៅលើអក្សរX ដែលពីមុនមានឈ្មោះថាTwitterនោះ បានឱ្យដឹងថានៅមុនថ្ងៃបុណ្យ Eid al-Fitr ក្រុមការងាររថយន្ដគិលានសង្រ្គោះអឌ្ឍចន្ទក្រហមប៉ាឡេស្ទីនបានដឹកសពទុក្ករបុគ្គល៥នាក់ និងអ្នករបួសម្នាក់ ដោយសារតែអ្នកកាន់កាប់អ៊ីស្រាអែលទម្លាក់គ្រាប់បែកលើលំនៅឋានមួយខ្នងក្នុងសង្កាត់ហ្សាវ៉ៃដា (Zawaida) នៅភាគកណ្ដាលតំបន់ហ្កាហ្សា ។
នៅក្នុងវីដេអូនោះ បុគ្គលិកPRCS ត្រូវបានគេឃើញកំពុងដឹកសពក្មេងៗទៅកាន់មន្ទីរពេទ្យអាល់ អាក់សា (Al-Aqsa) ក្នុងសង្កាត់ ដេ អាល់បាឡាស់(Deir al-Balah)។