
នគរបាលបានបង្កើនសន្ដិសុខនៅជុំវិញពហុកីឡដ្ឋានបាល់ទាត់ប៉ា ដេប្រាំង(Parc des Princes) នៅព្រឹកថ្ងៃពុធនេះ ស្របពេលដែលមានសេចក្ដីរាយការណ៍ពីការគំរាមកំហែងរបស់ពួករដ្ឋអ៊ីស្លាមលើក្រុងណាដែលទទួលរៀបចំការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត Champion League នោះ។
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលោក ហ្សេរ៉ាល់ ដាម៉ាំង (Gerald Darmanin)បាននិយាយកាលពីថ្ងៃអង្គារថា បារាំង បានបង្កើនសន្ដិសុខ នៅមុនការប្រកួតរវាងក្រុម Paris St Germain(ប៉ារី សាំង ហ្សេម៉ាំង) និងក្រុម FC Barcelona (អេហ្វស៊ី បាសេឡូណា) ខណ:ដែលក្រុមរដ្ឋអ៊ីស្លាមបានគំរាមកំហែងវាយប្រហារដោយយានដ្រូនលើក្លឹបបាល់ទាត់ល្បីៗធួណាមិន (Tournament) របស់អឺរ៉ុប។
ការគំរាមវាយប្រហារលើការប្រកួតបាល់ទាត់មួយចំនួនរបស់ពិភពលោកដែលមានអ្នកមើលច្រើនជាងគេបំផុតនោះ កំពុងក្លាយជាចំណងជើងនៃការកកើតឡើងវិញរបស់ពួករដ្ឋអ៊ីស្លាម បន្ទាប់ពីការវាយប្រហាផ្ដាច់ផ្ដឹលជីវិតនៅក្នុងឆ្នាំនេះក្នុងនោះរួមមានក្នុងប្រទេសអ៊ីរ៉ង់ និងក្រុងម៉ូស្គូផងដែរ។