កូកា-កូឡា ឧបត្ថម្ភធុងបែងចែកសំរាម ៦០ធុង ដល់ខេត្តកំពង់ចាម ដើម្បីបរិស្ថានស្អាតក្នុងសហគមន៍

2021/07/23 09:25:08 pm        32

កំពង់ចាម ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ បានឧបត្ថម្ភ​ធុងបែង​ចែក​សំរាម ចំនួន៦០ធុង ដល់ឃុំទាំង៣ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម​ក្រោមកិច្ចសហការជាមួយ​អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ នៃក្រសួងពាណិជ្ជ​កម្ម ដើម្បីបន្តគាំទ្រ និងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាព។

ពិធីប្រគល់-ទទួលនេះប្រព្រឹត្តិទៅក្រោមវត្តមាន ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានក.ប.បតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ​ប៉ាន សូរស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ ​និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយក​ផ្នែកទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា។ 

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ មានប្រសាសន៍ថា៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ជឿជាក់ថា​ ធុងបែងចែកសំរាមទាំង៦០ធុងបន្ថែមនេះ នឹងរួមចំណែកបង្កើនប្រសិទ្ធភាពនៃការបែងចែកសំរាម ងាយ​ស្រួល​ក្នុងការទាញយកមកកែច្នៃឡើងវិញនៅសំរាមប្លាស្ទិក និងគ្រប់គ្រងសំរាមប្រភេទផ្សេងទៀតបានល្អ​ប្រសើរ​។ កង្វល់ជុំវិញការគ្រប់គ្រងសំរាម និងការលើកកម្ពស់បរិស្ថានស្អាត ជាកង្វល់រួម ដែលទាមទារ​ឱ្យ​មាន​ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធ ជាពិសេសការអនុវត្តរបស់ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍​យើងផ្ទាល់​។

ក្នុងនាមក្រសួងពាណិជ្ជកម្ម ឯកឧត្តម ផាន អូន បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ដែលតែងតែចូលរួមសហការក្នុងសកម្មភាពការងារជួយសង្គម​តួយ៉ាងថ្ងៃនេះធុងបែងចែកសំរាមទាំង​៦០​ធុងនេះនឹងចូលរួមចំណែកក្នុងការជួយថែរក្សាបរិស្ថាន និង​អនាម័យក្នុងមូលដ្ឋានឃុំទាំងបីនេះ​ប្រកប​ដោយប្រសិទ្ធភាពក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩នេះ។ នាឱកាសនោះដែរ ឯកឧត្តម ក៏បាន​ចុះ​ពិនិត្យទីតាំងជាមួយតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកា-កូឡា ក្នុងការកសាងប៉មចម្រោះទឹក​ស្អាត​មួយ​កន្លែងនៅក្នុងវិទ្យាល័យហ៊ុនសែនគរ ដែលនឹងត្រូវសាងសង់នាពេលខាងមុខឆាប់ៗនេះ។

សូមបញ្ជាក់ផងដែរថា ធុងបែងចែកសំរាមទាំង៦០ធុងនេះ​ត្រូវបានប្រគល់ជូនរដ្ឋបាលឃុំទាំងបី​ខាងលើ​ដើម្បីផ្តល់ជូនទៅតាមសាលារៀនសាលាឃុំមណ្ឌលសុខភាព វត្តអារាមនិងផ្សារនានា​នៅក្នុងមូលដ្ឋានឃុំ​នីមួយៗ​ ទុកសម្រាប់ប្រើប្រាស់ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន​ប្រកបដោយចីរភាព​ដោយ​គាំទ្រនិងបំផុសសកម្មភាពគ្រប់គ្រងសំរាមប្លាស្ទិកឱ្យកាន់តែមានប្រសិទ្ធភាពស្របតាមចក្ខុវិស័យ«រួមគ្នាដើម្បីបរិស្ថានស្អាត»។ គិតត្រឹមថ្ងៃនេះ ធុងបែងចែកសំរាមចំនួន៨៧០ធុង ត្រូវបានដាក់ជូន និងកំពុង​ប្រើប្រាស់នៅសាលារៀន ទីកន្លែងសាធារណៈ រមណីយដ្ឋាននានា ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍​ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងអង្គការពាក់ព័ន្ធនានា៕ អត្ថបទ៖ រដ្ឋា

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm