
អ៊ីស្រាអែល មានប្រព័ន្ធការពារដែនអាកាសទំនើបបំផុតក្នុងពិភពលោក ជាប្រព័ន្ធដែលការពារកងទ័ព និងពលរដ្ឋរបស់ខ្លួនពីការវាយប្រហារដោយរ៉ុក្កែត និងមីស៊ីល។
ការការពារដែនអាកាស មានសារៈសំខាន់ចំពោះសន្តិសុខរបស់អ៊ីស្រាអែល។ ភាគច្រើននៃចំនួនប្រជាជនរបស់ខ្លួនស្ថិតនៅក្នុងចម្ងាយឆ្ងាយនៃគ្រាប់រ៉ុក្កែត និងមីស៊ីលដែលបាញ់ដោយក្រុមហាម៉ាស និងហេសបូឡា ក៏ដូចជាមីស៊ីលបាលិស្ទិកដែលត្រូវបានបាញ់ដោយក្រុមហ៊ួទីនៅប្រទេសយេម៉ែន។ ប្រព័ន្ធការពារទាំងនេះក៏មានតម្លៃថ្លៃផងដែរ។
កាលពីដើមឆ្នាំនេះ មន្ត្រីអ៊ីស្រាអែល បានធ្វើវិសោធនកម្មថវិកាឆ្នាំ២០២៤របស់ខ្លួន ដើម្បីបែងចែកការចំណាយលើសង្រ្គាមចំនួន ១៥ពាន់លានដុល្លារបន្ថែមទៀត ខណៈដែលសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្កា ហ្សា បានធ្វើឲ្យថវិការបស់ប្រទេសនៅសល់កាន់តែតិច។
ប្រហែល ១៥ ភាគរយនៃថវិកាការពារជាតិរបស់អ៊ីស្រាអែល បានមកពីសហរដ្ឋអាមេរិក។ ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៤៨ សហរដ្ឋអាមេរិក បានបញ្ជូនជំនួយសេដ្ឋកិច្ច និងយោធាប្រហែល ៣០០ពាន់លានដុល្លារដល់អ៊ីស្រាអែល ដែលធ្វើឲ្យវាក្លាយជាអ្នកទទួលច្រើនជាងគេបំផុតនៃជំនួយបរទេសរបស់សហរដ្ឋអាមេរិក។
ជំនួយស្ទើរតែទាំងអស់ដែលសហរដ្ឋអាមេរិក បានបញ្ជូនមកក្នុងប៉ុន្មានខែថ្មីៗនេះ ត្រូវបានបែងចែកទៅឲ្យប្រព័ន្ធការពារ និងគ្រឿងយុទ្ធោបករណ៍ទំនើបៗរបស់ខ្លួន។ ប៉ុន្តែការចូលរួមរបស់អាមេរិកក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា មានភាពចម្រូងចម្រាស។ សហរដ្ឋអាមេរិក កំពុងផ្តល់ជំនួយមនុស្សធម៌មានកម្រិតដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ខណៈពេលដែលផ្តល់ជំនួយផ្នែកយោធា និងអាវុធដល់អ៊ីស្រា អែលផងដែរ។