
យោធាបារាំងបានទម្លាក់ជំនួយដែលមានទម្ងន់៧តោនពីលើតំបន់ហ្កាហ្សាខាងជើងកាលពីថ្ងៃអង្គារ ខណ:ដែលតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនដែលខ្ទេចខ្ទាំមួយនេះ ប្រឈមមុខនឹងគ្រោះទុរ្ភិក្ស និងជំងឺឆ្លងរាលដាលរយ:ពេល៦ខែ បន្ទាប់ពីអ៊ីស្រាអែលបានចាប់ផ្ដើមយុទ្ធនាការតាមអាកាសនិងតាមផ្លូវគោក។
កងទ័ពអាកាសបារាំង បាននិយាយថា ជំនួយភាគច្រើន ជាស្បៀងអាហារ និងរបស់ប្រើប្រាស់មូលដ្ឋាន ត្រូវបានទម្លាក់ពីលើអាកាស នៅក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលហ្ស៊កដានី និងអាស្រ័យលើការស្នើរបស់ខ្លួន។
នៅក្នុងលិខិតចំហមួយ ដែលលោកបានចុះហត្ថលេខារួម ជាមួយប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី និងព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡាស់ ហើយបានផ្សព្វផ្សាយ នៅក្នុងកាសែតបារាំង
ឡឺម៉ុង (Le Monde) បានអោយដឹងថា ប្រធានាធិបតីបារាំង លោកអេម៉ាណូអែល ម៉ាក្រុង បានអំពាវនាវជាថ្មីម្ដងទៀតឱ្យមានបទឈប់បាញ់ជាបន្ទាន់ដើម្បីបញ្ឈប់ការស្លាប់ជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សា ហើយនិងសុំអោយមានការដោះលែងចំណាត់ថ្នូរទាំងអស់មកវិញកាលពីថ្ងៃអង្គារកន្លងទៅនេះ ។
ទីភ្នាក់ងាជំនួយបានត្អូញត្អែរថា អ៊ីស្រាអែលគឺមិនបានធានាគ្រប់គ្រាន់ឡើយ ចំពោះការបញ្ជូនស្បៀងអាហារ ថ្នាំសង្កូវ និងគ្រឿងផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀត ដែលចាំបាច់ចូល ហើយប្រធានគោលនយោបាយកាបរទេសសហភាពអឺរ៉ុប លោកចូសេហ្វា បូរ៉ែល ក៏បានចោទប្រកាន់អ៊ីស្រាអែលផងដែរថា កំពុងប្រើប្រាស់ ការបង្អត់បាយបាយជាអាវុធនៅក្នុងសង្រ្គាមនេះ៕