ក្រុមហាម៉ាស ប្រាប់ក្រុមអ្នកចរចាថា ខ្លួនពុំមានចំណាប់ថ្នូរអ៊ីស្រាអែល៤០នាក់ ដែលត្រូវដោះលែងនៅជុំទី១នៃបទឈប់បាញ់បានទេ

2024/04/11 02:59:32 pm        443

យោងតាមមន្ត្រីអ៊ីស្រាអែលមួយរូប និងប្រភពដែលដឹងពីការពិភាក្សា បានឱ្យដឹងថា ក្រុមហាម៉ាស បានបង្ហាញថា បច្ចុប្បន្ននេះ ខ្លួនមិនអាចកំណត់អត្តសញ្ញាណ និងតាមដានចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៤០នាក់ដែលត្រូវការសម្រាប់ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នោះបានទេ ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំងថា ចំណាប់ខ្មាំងអាចស្លាប់ច្រើនជាងនៅរស់។

ក្របខណ្ឌដែលត្រូវបានដាក់ចេញដោយក្រុមអ្នកចរចានិយាយថា ក្នុងអំឡុងពេលការផ្អាករយៈពេល៦សប្តាហ៍ដំបូងក្នុងការប្រយុទ្ធគ្នា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ខ្មាំង៤០នាក់ ដែលនៅសេសសល់ រួមទាំងស្ត្រីទាំងអស់ ក៏ដូចជាមានជំងឺ និងមនុស្សចាស់ផងដែរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់នឹងត្រូវបានដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែល។

ប្រភពទាំងពីរបាននិយាយថា ក្រុមហាម៉ាស បានប្រាប់ក្រុមអ្នកសម្របសម្រួលអន្តរជាតិ ដែលរួមមានកាតា និងអេហ្ស៊ីប ថា ខ្លួនមិនមានចំណាប់ខ្មាំងរស់នៅចំនួន ៤០នាក់ដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការដោះលែងនោះទេ។

កំណត់ត្រារបស់ទូរទស្សន៍ CNN អំពីលក្ខខណ្ឌនៃចំណាប់ខ្មាំង ក៏បង្ហាញផងដែរថា មានចំណាប់ខ្មាំងរស់នៅតិចជាង៤០ នាក់ ដែលបំពេញតាមលក្ខខណ្ឌដែលបានស្នើឡើង។

ប្រភពទីពីរបានបន្ថែមថា ការអសមត្ថភាព ឬការគ្មានឆន្ទៈរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងការប្រាប់អ៊ីស្រាអែលថា ចំណាប់ខ្មាំងណាមួយនឹងត្រូវបានដោះលែងទាំងនៅមានជីវិត គឺជាឧបសគ្គដ៏សំខាន់មួយ ៕


អត្ថបទដែលទាក់ទង

មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1
រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm        1
មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ

2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm