អាមេរិកនិងជប៉ុន ប្រកាសពីការពង្រឹងទំនាក់ទំនងសន្តិសុខជាប្រវត្តិសាស្ត្រដើម្បីទប់ទល់នឹងចិន

2024/04/11 10:52:27 am        338

សហរដ្ឋអាមេរិក និងជប៉ុន បានប្រកាសពីការពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើងជាប្រវត្តិសាស្រ្តចំពោះសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនកាលពីថ្ងៃពុធ ខណៈលោកប្រធានាធិបតី Joe Biden ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន លោកFumio Kishida សម្រាប់ដំណើរទស្សនកិច្ចផ្លូវការដែលបង្ហាញពីតួនាទីរបស់ប្រទេសជប៉ុនក្នុងការទប់ទល់ឥតទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោកBidenបាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅសួនច្បារផ្កាកូឡាប Rose Garden ក្នុងសេតវិមាន ថា តាមរយៈភាពជាដៃគូរបស់យើង យើងបានពង្រឹងសម្ព័ន្ធភាពនេះ។ យើងបានពង្រីកការងាររបស់យើងជាមួយគ្នា។យើងបានលើកឡើងពីមហិច្ឆតារួមគ្នារបស់យើង។ហើយពេលនេះសម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាសញ្ញាបង្ហាញដល់ពិភពលោកទាំងមូល។ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងដោយមេដឹកនាំជប៉ុនក្នុងរយៈពេល៩ឆ្នាំមកនេះក៏កើតឡើងផងដែរស្របពេលមានការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរជុំវិញការស្នើទិញដែកថែបរបស់សហរដ្ឋអាមេរិកដោយក្រុមហ៊ុនជប៉ុន។លោក Kishida និយាយថា ការវិនិយោគពីជប៉ុនទៅកាន់សហរដ្ឋអាមេរិកអាចកើនឡើងតែនៅក្នុងរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ។ ហើយយើងចង់ពង្រឹងទំនាក់ទំនងឈ្នះ-ឈ្នះនេះ។

លោក Biden បាននិយាយថា លោកប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់លោកចំពោះកម្មករអាមេរិក ។ម៉ាត់ណាម៉ាត់នឹង។ខ្ញុំនឹងមិនលេបសម្ដីឡើយ។ នៅថ្ងៃព្រហស្បតិ៍នេះ លោក Kishida នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមគ្នារបស់សភា ជាមេដឹកនាំជប៉ុនទីពីរ ដែលនឹងថ្លែងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ ២០១៥ ។ ក្រោយមក លោកនឹងចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគីជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន។កិច្ចពិភាក្សាត្រីភាគីនៅថ្ងៃព្រហស្បតិ៍នេះ កើតមានឡើងខណៈទំនាក់ទំនងរវាងចិន និងហ្វីលីពីន ធ្លាក់ដុនដាបខ្លាំងព្រោះការប៉ះទង្គិចគ្នារវាងនាវាឆ្មាំសមុទ្រប្រទេសទាំង២នៅសមុទ្រចិនខាងត្បូង។អាមេរិកនិយាយថាសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយហ្វីលីពីន នឹងអនុវត្តន៍ដើម្បីទប់ទល់សកម្មភាពបែបនេះ ដែលបង្កើនក្ដីបារម្ភពីការធ្វើអន្តរាគមន៍របស់អាមេរិក ក្នុងករណីមានជម្លោះរីកធំ៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am