ប្រជាពលរដ្ឋកោះតៃវ៉ាន់ និងក្រុងសៀងហៃបង្ហាញពីទស្សនៈផ្ទុយគ្នាចំពោះជំនួបរបស់អតីតមេដឹកនាំកោះតៃវ៉ាន់ជាមួយលោកXi

2024/04/11 05:58:17 pm        390

ជំនួបរបស់អតីតមេដឹកនាំរបស់កោះតៃវ៉ាន់ លោកម៉ា យីង ជាវ (Ma Ying-jeou) ជាមួយលោកប្រធានាធិបតីចិន Xi Jinping កាលពីថ្ងៃពុធទី១០មេសា សប្ដាហ៍នេះ បានធ្វើឲ្យមានការបញ្ចេញគំនិតផ្សេងៗគ្នាក្នុងចំណោមពលរដ្ឋនៅក្នុងទីក្រុងតៃប៉ិ របស់កោះនេះ និងនៅក្នុងទីក្រុងសៀងហៃ។

ពលរដ្ឋម្នាក់បាននិយាយថាខ្ញុំគិតថា ដោយមើលឃើញពីស្ថានភាពឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងស្ថានភាពជាអន្តរជាតិបច្ចុប្បន្ន ព្រមទាំងការពិចារណាជំហររបស់លោកជាអតីតមេដឹកនាំមួយរូប ជំនួបនេះគឺមិនមែនត្រឹមត្រូវទេ។

ចំណែកប្រជាពលរដ្ឋនៅក្នុងទីក្រុងសៀងហៃវិញ បាននិយាយកាលពីថ្ងៃពុធទី១០មេសា ថា ជំនួបរបស់ប្រធានាធិបតី Xi ជាមួយអតីតមេដឹកនាំកោះតៃវ៉ាន់ ពេលនេះ គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការជុំជាតិឡើងវិញ ។

ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃពុធ ទី១០ ខែមេសា សប្ដាហ៍នេះ បានប្រាប់អតីតមេដឹកនាំកោះតៃវ៉ាន់ រូបនេះ ថា ការជជែកវែកញែកពីខាងក្រៅមិនអាចបញ្ឈប់ការជួបជុំជាតិ រវាងភាគីទាំង២នៃច្រកសមុទ្រតៃវ៉ាន់បានឡើយ ហើយថាគ្មានបញ្ហាណាមួយដែលមិនអាចពិភាក្សាគ្នាបាននោះទេ។

លោក Ma ដែលកាន់តំណែងជាមេដឹកនាំពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៦ កាលពីឆ្នាំមុន បានក្លាយជាអតីតមេដឹកនាំកោះតៃវ៉ាន់ដំបូងគេដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ហើយឥឡូវនេះលោកកំពុងធ្វើដំណើរទៅកាន់ប្រទេសនេះជាលើកទី២។

គួរបញ្ជាក់ថា គិតចាប់តាំងពីរដ្ឋាភិបាលសាធារណរដ្ឋចិនដែលបានបរាជ័យ បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិល ក្រោមដៃក្រុមកុម្មុយនីស្តរបស់លោក ម៉ៅ សេទុង គ្មានមេដឹកនាំកោះតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចនៅប្រទេសចិននោះឡើយ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        18
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        18
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        233

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm