ការស្វែងរក​សាកសព​បាន​បញ្ចប់​នៅ​ទីតាំង​បាក់​រលំ​ខុន​ដូ​ក្នុង​រដ្ឋ Florida​

2021/07/24 11:41:52 am        114

​អាមេរិក៖ ក្រុម​ពន្លត់​អគ្គិភ័យ​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស ​ពី​ការ​បញ្ចប់​ការស្វែងរក​សាកសព​នៅអគារ​ខុន​ដូ​នៅ​រដ្ឋ Florida ដែល​បាន​បាក់​រលំ ដោយ​បញ្ចប់​ការងារ​រយៈពេល​មួយ​ខែ ដើម្បី​យក​កម្ទេចកំទី​ចេញ​។

ក្រុម​អ្នក​ស្វែងរក ​និង​ជួយសង្គ្រោះ​ក្នុង​ទីក្រុង Miami-Dade បាន​ដក​ខ្លួន​ចេញពី​ទីតាំង​បាក់​រលំ​អគារ​កាលពី​ថ្ងៃ​សុក្រ ​នៅ​ក្នុង​ក្បួន​រថយន្ត​ពន្លត់​អគ្គិភ័យ និង​យានយន្ត​ផ្សេងទៀតដោយ​បើក​រថយន្ត​យឺត​ៗ ​ទៅកាន់​ទីស្នាក់ការ​កណ្តា​ល​របស់​ពួកគេ​ ដើម្បី​ធ្វើ​សន្និសីទ​ព័ត៌មានប្រកាស​ថា​ ការស្វែងរក​ត្រូវ​បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ​។ នៅ​ក្នុង​ពិធី​ ប្រធាន​ក្រុម​ពន្លត់​អគ្គិភ័យ ​លោក Alan Cominsky បាន​សំពះ​ទៅកាន់​ក្រុម​ពន្លត់​អគ្គិភ័យ ​ដែល​ធ្វើការ​ផ្លាស់ប្ដូរ​វេន​គ្នា​ ១២​ម៉ោង​ពេល​កំពុង​បោះជំរំ​នៅ​ទី​តាំង​នោះ​។

ការ​បាក់​រលំ​អគារ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនានៅ​ទីក្រុង Miami-Dade រដ្ឋ Florida បណ្ដាល​ឲ្យ​មនុស្ស ៩៧​នាក់​ស្លាប់ ដោយ​យ៉ាងហោចណាស់​មាន​អ្នក​បាត់​ខ្លួន​ម្នាក់​ទៀត ​ដែល​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​។​ អ្នកវិទ្យាសាស្ត្រ​នៅតែ​ធ្វើការ​នៅឡើយ ​រួម​ទាំង​ការ​ពិនិត្យមើល​កម្ទេច​កំទី​នៅ​ឃ្លាំង​។ មិន​មាន​សាក​សព​ផ្សេងទៀត​ត្រូវ​បាន​រក​ឃើញ​ នៅ​ទីតាំង​អគារ​បាក់​រលំ​នេះ​ទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am