សណ្ឋាគារ និងផ្ទះសំណាក់ ប្រមាណ៤០០ កន្លែង នៅក្រុងសៀមរាប បើកទទួលទេសចរ​កំលុងបុណ្យចូលឆ្នាំថ្មី

2024/04/11 07:44:21 pm        432

សៀមរាប៖ លោក ធិម សិរីវុឌ្ឍ ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅ​ក្នុង​ព្រឹត្តិការណ៍ “សៀមរាបសង្ក្រាន្ត” នាពេលខាងមុខនេះ សេវាកម្ម​ស្នាក់​នៅ​តាម​បណ្តា​ផ្ទះ​សំណាក់​ ក៏ដូចជាសណ្ឋាគារខ្នាតតូច និងមធ្យម ក្នុងក្រុងសៀមរាប ប្រមាណ៤០០កន្លែង​បាន​បើក​ដំណើរ​ការ និងទទួលបានការកក់ទុកពីភ្ញៀវទេសចរ សម្រាប់ស្នាក់នៅកន្សាន្ដ​ចូល​ឆ្នាំថ្មី​ប្រពៃណីជា​តិ​ខ្មែរនាពេលខាងមុខនេះ។

លោក ធិម សិរីវុឌ្ឍ ប្រធានស្ដីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា មកដល់ថ្ងៃនេះ សេវា​កម្ម​ស្នាក់នៅក្នុងក្រុងសៀមរាបប្រមាណជាង ៤០០ទីតាំង បានបើកដំណើរការ សម្រាប់​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ដែលក្នុងនោះមានផ្ទះសំណាក់ និងសណ្ឋាគារខ្នាតតូច ខ្នាត​មធ្យម ពួកគាត់ទទួលបានការកក់បន្ទប់ស្នាក់នៅពេញអស់ហើយ ប៉ុន្ដែសម្រាប់​សេវា​ស្នាក់​នៅ​តាម​សណ្ឋាគារ​ធំៗ នៅសល់បន្ទប់ខ្លះ។

លោកបន្ដថា ការសេសសល់នេះទំនងជាអាចទាក់ទងនឹងតម្លៃ ខណៈដែលឱកាស​ព្រឹត្តិការណ៍​សង្ក្រាន្តសៀមរាប នេះ តម្លៃស្នាក់នៅរបស់ផ្ទះសំណាក់ និងសណ្ឋាគារតូចៗ មានការឡើង​ថ្លៃ​តិចតួច ដែលជាតម្លៃមួយសមរម្យដែលអាចទទួលយកបាន។

លោកបា​ន​សំណូមពរដល់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំង​អស់​ក្នុង​ខេត្ត​សៀមរាប សូមបន្តនិរន្តភាពរបស់ខ្លួនឲ្យបានល្អជូនអតិថិជន ដោយ​មិន​តម្លើង​ថ្លៃ​សេវា​ណា​មួយ រួមទាំងសេវាម្ហូបអាហារ ដែលធ្វើឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ ក្នុង​ខេត្ត​សៀមរាប ក្នុងព្រឹត្ដិការណ៍សង្ក្រាន្តសៀមរាបនាពេលខាងមុខនេះ។

សូមរំលឹកថា រដ្ឋបាលខេត្ដសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា សសយក បានរៀបព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤ ដើម្បីអបអរសាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នឹងប្រព្រឹត្ដទៅ​ចា​ប់​ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃទី១​៦​ខែ​មេសា​ឆ្នាំ​២០២៤​នេះ។ ព្រឹត្ដិការណ៍​មួយនេះ គឺជាលើកទី៣ហើយ គោលបំណង ផ្តល់ឱកាសឲ្យយុវជន សាធារណ​ជន​ខ្មែរ​ទូទៅបានចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​នៅ​លើ​ទឹក​ដី​ប្រវត្តិ​សាស្ត្រ​សៀមរាប​អង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ។ ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នឹងបាន​ផ្សព្វ​ផ្សាយ​លើក​តម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិស្វែងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅលើពិភពលោក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm