ឯកឧត្តម ឡាវ វ៉ាន់ ប្រគល់កង់ដល់សិស្សឆ្នើម ប្រចាំឆមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ នៅអនុវិទ្យាល័យខ្ពប ខេត្តកណ្តាល

2024/04/11 08:13:58 pm        272

កណ្ដាល ៖ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានអញ្ជើញប្រគល់កង់ដល់សិស្សឆ្នើម ប្រចាំឆមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ នៅអនុវិទ្យាល័យខ្ពប ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល, នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។

​លោក ហ៊ង សុគា នាយកអនុវិទ្យាល័យខ្ពប បានឲ្យដឹងថា ថ្ងៃនេះ បង ឬពូ អាណាព្យាបាល មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងក្នុងពិធីប្រគល់កង់ជូនសិស្សឆ្នើម ប្រចាំឆមាសទី១ ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន៤៥នាក់ និងប្អូនៗជួបការលំបាក ចំនួន ៥ នាក់ នៅអនុវិទ្យាល័យខ្ពប។

នាឱកាសនោះឯកឧត្តម ឡាវ វ៉ាន់ សូមថ្លែងការកោតសរសើរជូនថ្នាក់ដឹកនាំសាលា និងលោកគ្រូ អ្នកគ្រូ ដែលបានរួមចំណែកយ៉ាងសកម្មក្នុង ការងារវិស័យអប់រំនេះ បង ឬ ពូពិតជារំភើប និងសូមសរសើរចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររបស់ប្អូនៗ រហូតទទួលបាន លទ្ធផលល្អ លេខ១ ដល់ លេខ ៣ និងអរគុណដល់តួអង្គសំខាន់ៗ។ លទ្ធផលនាថ្ងៃនេះ កើតចេញពីតួអង្គសំខាន់ៗ៖លោកនាយកសាលា ៖ បានដឹកនាំសាលារៀនឱ្យមានការអភិវឌ្ឍ ផ្តល់ទីតាំងល្អដល់ប្អូនៗ។ លោកគ្រូ អ្នកគ្រូ ៖ បង្ហាត់បង្រៀនប្អូនៗដោយការយកចិត្តទុកដាក់បំផុត។ ដូចពាក្យខ្មែរ តែនិយាយថា " នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ” និងបន្ថែមថា គ្រូបង្រៀនគឺជាអ្នក មានគុណរបស់ប្អូនៗ ” ។ ពិតណាស់ថា ជីវិតជាគ្រូបង្រៀនមិនអាចក្លាយជាមហាសេដ្ឋីបានទេ តែទឹកចិត្តគ្រូបង្រៀនធំធេងណាស់។ ឪពុកម្តាយ អ្នកអាណាព្យាបាល៖ លោកពុក អ្នកម្តាយដែលតែងតែផ្តល់ឱកាស និងទំនុកបម្រុង គ្រប់យ៉ាងឱ្យប្អូនៗមានឱកាសបានចូលសាលារៀន និងរៀនសូត្របានជាប់លាប់។ ការខិតខំរបស់ប្អូន ៖ សេចក្តីព្យាយាម ខិតខំរៀនសូត្រ និងតស៊ូធ្វើឲ្យប្អូនៗទទួលបានលទ្ធផលល្អ និង

តួអង្គចុងក្រោយ គឺថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៖ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ និងដាក់ចេញនូវយុទ្ធសាស្ត្រ ដោយយកការអភិវឌ្ឍធនធានមនុស្ស ជាវិស័យអាទិភាព។

ជាចុងក្រោយឯកឧត្តម ឡាវ វ៉ាន់ បានសង្កត់ធ្ងន់ថា ការប្រគល់កង់ជូនប្អូនៗចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ជាកាដូសម្រាប់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរខាងមុខនេះ កាដូនេះមិនច្រើនទេ តែវាជាទឹកចិត្តបន្តិចបន្តួចដែលមានចំពោះប្អូនៗ និងក្មួយ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សូមពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដែលឯកឧត្តម តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់លោកគ្រូ អ្នកគ្រូ អ៊ំ ពូមីង ពុកម៉ែ បង ប្អូន និងក្មួយៗទាំងអស់គ្នា៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm