អគ្គស្នងការ​នគរបាល​ជាតិ ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ទាំងអស់ ​ត្រូវ​អនុវត្ត​តួនាទី ភារកិច្ច និង​គោរព​វិន័យ​ជាដាច់ខាត

2021/04/27 09:59:58 am        23

កំពង់ធំ​៖ អគ្គស្នងការ​នគរបាល​ជាតិ​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ ​ត្រូវ​អនុវត្ត​តួនាទី ភារកិច្ច និង​គោរព​វិន័យ​របស់​កងកម្លាំង​ជាដាច់ខាត ព្រោះ​នគរបាល​គ្រប់រូប​ជា​កម្លាំង​ស្នូល​មួយ ក្នុង​ការ​ជួយ ថែ​រក្សាសុខ​សុវត្ថិភាព​ក្នុង​សង្គម ព្រមទាំង​ជួយ​កាត់បន្ថយ​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​លោក ម៉ែន លី ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវតែ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ ខ្លួន​ជាដាច់ខាត ដើម្បី​ថែរក្សា​សុខ​សុវត្ថិភាព និង​នាំមក​នូវ​ភាព​ជោគជ័យ​សម្រាប់​អង្គ​ទាំងមូល​។ ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត បន្តថា ការអនុវត្ត​បានល្អ​ប្រសើ​រ​នូវ​តួនាទី​ភារកិច្ច​ទាំងអស់ នេះ នឹង​ធ្វើ​ឲ្យ​មន្ត្រី​ទាំងអស់​នៅក្នុង​អង្គភាព​អគ្គស្នងការ​នគរបាល​ជាតិ​គ្រប់​លំដាប់ថ្នាក់ លុបបំបាត់ ចោល​វប្បធម៌ “​ក្ដិចត្រួយ​” ក្នុង​ការ​ប្រកួត​ប្រ​ជែក​លើ​មុខដំណែង និង​ឋានន្តរស័ក្តិ ខុសពី​សីលធម៌​វិជ្ជាជីវៈ ព្រមទាំង​វិន័យ​របស់​អង្គភាព​ផង​។ ឋានន្តរស័ក្តិ តួនាទី និង​មុខតំណែង​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ប្រគល់ជូន​គឺជា​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ស្តែងចេញ​តាមរយៈ​ការប្រឹងប្រែង​បំពេញការងារ ប្រកបដោយ​ទំនួល​ខុសត្រូវ​! ឈរលើ​ផលប្រយោជន៍​រួម​របស់​ប្រទេសជាតិ ប្រជាពលរដ្ឋ រួមជាមួយ​អង្គភាព​សាមី​ផងដែរ​។​

​ឯកឧត្តម​បន្ថែមថា កង្វល់​បច្ចុប្បន្ន ដែល​ត្រូវ​ឲ្យ​មន្ត្រីនគរបាល​គ្រប់​រាជធានី​ខេត្ត​ត្រូវអនុវត្ត​បន្ទាន់ ដូច​ភ្លៀង រលឹម​នោះ គឺ ១.​ការបង្ក្រាប​គ្រឿងញៀន​ឲ្យ​ដល់​ឫសគល់ (​មេក្លោង​ជួញដូរ​), ២.​ការអនុវត្តន៍​ឲ្យ​បាន ម៉ឺង​មាត់​ដោយ​មិន​មាន​ការលើកលែង បក្សពួក និង​ឋានៈ​ក្នុង​សង្គម និង​៣. អំពើ​ហិង្សា​ដែល​តែងតែ​កើត​ឡើងលើ​បងប្អូន​ប្រជាពលរដ្ឋ​។

ហើយ​កង្វល់​ទាំងបី​នេះ​ត្រូវ​ចាត់ទុកថា ជា​កង្វល់​យើង​ទាំងអស់គ្នា មិនត្រូវ​ដាក់បន្ទុក​តែ​លើ​កងកម្លាំង មន្ត្រីរាជការ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឡើយ​! ប៉ុន្តែ​ត្រូវ​រួមគ្នា​ដោះស្រាយ រួមគ្នា​ធ្វើ​ទាំងអស់គ្នា​ដើម្បី​កម្ពុជា​ទាំងមូល​មាន​ភាពសុខសាន្ត និង​រីកចម្រើន​។ ឯកឧត្ដម​សង្កាត់​ធ្ងន់​ថា បញ្ហា​ចំពោះមុខ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវមាន​វិធានការ​ជា​គោល​ទប់ស្កាត់​របស់​ឧបាយកល​ពួក​អមិត្ត ដែល​មានបំណង​បំផ្លាញ​សន្តិសុខ​ជាតិ បំផ្លាញ​សេចក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm