ទាហានមីយ៉ាន់ម៉ា បានដកថយទៅកាន់ស្ពានព្រំដែនថៃ ក្រោយការប្រយុទ្ធគ្នាអស់ច្រើនថ្ងៃ

2024/04/11 08:42:10 pm        254

យោងតាមអ្នកនាំពាក្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានោឱ្យដឹងថា បុគ្គលិកយោធាមីយ៉ាន់ម៉ា ប្រមាណ ២០០ នាក់បានដកខ្លួនចេញទៅកាន់ស្ពានតភ្ជាប់ពីភូមិព្រំដែន មីយ៉ាវ៉ាឌី (Myawaddy) ទៅកាន់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះ បន្ទាប់ពីមានការវាយលុកជាច្រើនថ្ងៃនៅក្នុងតំបន់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹក ខណៈប្រជាជនជាច្រើនកំពុងតម្រង់ជួរចាកចេញពីព្រំដែនខាងមីយ៉ាន់ម៉ា ឆ្ពោះទៅថៃ។

រដ្ឋាភិបាលដែលគ្រប់គ្រងដោយយោធារបស់សហភាពមីយ៉ាន់ម៉ា កំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមប្រដាប់អាវុធនៅជួរមុខជាច្រើន ហើយបានទទួលរងនូវការបរាជ័យជាច្រើននៅក្នុងតំបន់ព្រំដែន។ ការដកថយរបស់ទាហានរដ្ឋាភិបាលនៅ មីយ៉ាវ៉ាឌី ដែលនៅជាប់នឹងសហគមន៍ មេសុត (Mae Sot) របស់ថៃនេះ បង្ហាញពីការបាត់បង់សក្តានុពលនៃច្រកព្រំដែនដ៏សំខាន់មួយផ្សេងទៀតដែលមានផ្លូវល្បឿនលឿនដោយផ្ទាល់ទៅកាន់ផ្នែកខ្លះនៃភាគកណ្តាលមីយ៉ាន់ម៉ា។

លោក ស ថនី (Saw Taw Nee) អ្នកនាំពាក្យនៃក្រុមសហភាពជាតិ ការ៉ែន (KNU) ដែលជាក្រុមប្រឆាំងរដ្ឋាភិបាលដឹកនាំការវាយលុកនៅ មីយ៉ាវ៉ាឌី បាននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ទាហានរត់ភៀសខ្លួនប្រហែល ២០០ នាក់ត្រូវបានប្រមូលផ្តុំនៅច្រកព្រំដែនចូលទៅក្នុងប្រទេសថៃ។

សារព័ត៌មានក្នុងស្រុក ឃីតធីត (Khit Thit) បានរាយការណ៍ថា អាជ្ញាធរថៃកំពុងពិភាក្សាជាមួយទាហាន ដើម្បីសម្រេចថាតើត្រូវផ្តល់កន្លែងភៀសខ្លួនឱ្យពួកគេ ឬយ៉ាងណា។

អគ្គនាយកអន្តោប្រវេសន៍នៅតំបន់ មេសុត បាននិយាយថា មនុស្សជិត ៤.០០០ នាក់បានឆ្លងចូលទៅក្នុងភូមិព្រំដែនថៃក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយកើនឡើងពីចំនួនប្រហែល ២.០០០ នាក់ក្នុងពេលធម្មតា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm