អ្នកបោះឆ្នោតនៅក្នុងប្រទេសជាច្រើន កំពុងទទួលរងនូវវិបត្តិជំនឿលើលទ្ធិប្រជាធិបតេយ្យ និងស្ថាប័នបោះឆ្នោតរបស់ពួកគេ នេះបើយោងតាមការស្ទង់មតិដោយក្រុមអ្នកឃ្លាំមើលអភិបាលកិច្ចបានបង្ហាញ ដោយគូររូបភាពដ៏ក្រៀមក្រំក្នុងមួយឆ្នាំដែលប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប កំពុងរៀបចំការបោះឆ្នោត។

ជាមួយនឹងសហរដ្ឋអាមេរិក ឥណ្ឌា អង់គ្លេស និងសហភាពអឺរ៉ុប នឹងទៅបោះឆ្នោតនៅឆ្នាំ២០២៤នេះ របាយការណ៍ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (១១ មេសា) ដោយវិទ្យាស្ថានអន្តរជាតិនៃលទ្ធិប្រជាធិបតេយ្យនិងជំនួយការបោះឆ្នោត (IDEA) ផ្តល់នូវរូបថតដ៏ក្រៀមក្រំនៃការធ្លាក់ចុះរបស់លទ្ធិប្រជាធិបតេយ្យជាច្រើន។

លទ្ធផលបង្ហាញថា អ្នកបោះឆ្នោតក្នុងប្រទេសចំនួន ១១ ក្នុងចំណោម ១៩ ប្រទេសដែលបានស្ទង់មតិ ដែលរួមមានសហរដ្ឋអាមេរិក និងឥណ្ឌា មានមនុស្សតិចជាងពាក់កណ្តាលប៉ុណ្ណោះ ដែលជឿថាការបោះឆ្នោតនាពេលថ្មីៗនេះមានភាពសេរី និងយុត្តិធម៌។

មានតែអ្នកបោះឆ្នោតនៅដាណឺម៉ាក ប៉ុណ្ណោះដែលជឿថាតុលាការ «តែងតែ» ឬ «ជាញឹកញាប់» ផ្តល់សិទ្ធិទទួលបានយុត្តិធម៌ ខណៈដែលនៅក្នុងប្រទេសចំនួន ៨ ក្នុងចំណោម ១៩ ប្រទេស ប្រជាជនកាន់តែច្រើនមានទស្សនៈយល់ស្របថាប្រទេសខ្លួនមាន «មេដឹកនាំជើងខ្លាំង ដែលមិនចាំបាច់ត្រូវបោះឆ្នោតសភា ឬបោះឆ្នោតសកលនោះទេ» ដែលនេះជាសញ្ញាហានិភ័យចំពោះលិទ្ធប្រជាធិបតេយ្យ៕