កម្មករកម្មការិនីជាង១ពាន់នាក់ជួបជុំគ្នារីករាយកម្សាន្តមុនឈប់សម្រាកពីការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2024/04/11 08:48:39 pm        275

កំពង់ស្ពឺ៖ ដោយថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវបានអនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ឈប់សម្រាករយៈពេលជាច្រើនថ្ងៃ ដើម្បីជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។ កម្មករ​កម្មការិនី បានជួបជុំគ្នាដើម្បីអបអរពិធីបុណ្យចូលឆ្នាំដែលនឹងឈានដល់នៅថ្ងៃទី១៣ ខែ​មេសា​ខាង​មុខ​នេះ មុននឹងឈប់សម្រាក ទៅលេងស្រុកកំណើតរៀងៗខ្លួន។

នៅក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី នៅព្រឹកថ្ងៃទី១១ ខែមេសានេះ លោក ហ៊ូ ឆៅហ៊ុយ (Hu Chao Hui) នាយករោងចក្រស្បែកជើង អល វីន ស៊ូ (ខេមបូឌា) ឯ.ក បាន​មាន​ប្រសាសន៍​ប្រាប់​ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កម្មវិធីនេះរៀបចំឡើង ដើម្បីជាការលើកទឹកចិត្ត និងអរគុណ​ដល់​កម្មករ​និយោជិត​ ដែលបានប្រឹងប្រែងធ្វើការកន្លងមក ដោយមើលឃើញថា ការបញ្ជាទិញ​កំពុង​មាន​ការ​កើន​ឡើង​យ៉ាងឆាប់រហ័ស ដែលគិតមកដល់ពេលនេះ រោងចក្រទទួល​បាន​ការ​បញ្ជា​ទិញ​ស្បែក​ជើង​ពី​ចំនួន ៨ម៉ឺនគូ រហូតដល់ចំនួន ២១ម៉ឺនគូ។ លោកបានបន្តថា ទៅថ្ងៃអនាគត ប្រសិន​បើរោង​ច​​ក្រសម្រេចបានគោលដៅបន្តទៀត នឹងផ្តល់ប្រាក់​រង្វាន់​លើ​សមត្ថភាព​ផលិត​កម្ម​ដល់​កម្មករ​និយោជិត ព្រមទាំងការរៀបចំ​កម្ម​វិធី​សប្បាយៗ​ដើម្បី​លើក​ទឹកចិត្ត​ដល់​កម្មករ​ដែល​ខិតខំ​បំពេញ​ការងារ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យ ប៊ីធីវី ដឹងថា ជារៀងរាល់ឆ្នាំ កម្មករ កម្មការិនី នឹងបានឈប់សម្រាកពីការងារយ៉ាងហោចណាស់រយៈពេល១សប្តាហ៍ ពោល​គឺ​ច្រើន​ជាង​ពិធីបុណ្យនានា ដើម្បីជួបជុំជាមួយក្រុមគ្រួសារ និងសាច់ញាតិនៅឯស្រុកកំណើត។ លោក​បន្ត​ទៀតថា តាមទម្លាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ក្រៅពីធ្វើដំណើរ​ទៅ​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​ញាតិមិត្ត កម្មករនិយោជិត ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំទេយ្យទាន​ផ្សេងៗ​ប្រគេន​ព្រះសង្ឃ បន្ទាប់មកជួបជុំសាច់ញាតិ ទៅលេងសង្រ្កានតាមភូមិឃុំ និងការលេងល្បែង​ប្រជាប្រិយ៍​ជា​ដើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងកម្មវិធីខាងលើនេះ ក្រុមកម្មការិនីរោងចក្រ បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និង​លើក​ឡើង​ថា ដោយសារការដឹកនាំដ៏ល្អឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជា​កម្មករ​រោងចក្រទាំងអស់បានជួបជុំគ្នា ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។

ក្រុមកម្មការិនី បាននិយាយដោយទឹកមុខញញឹមទៀតថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដែល​ទទួលការឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេលជាច្រើនថ្ងៃ ដើម្បី​ទៅ​លេង​ស្រុក​កំណើត ​ព្រោះបានទៅលេងឪពុកម្តាយ បងប្អូន និងមិត្តភ័ក្ត ដែលខកខាន​ជួប​ជុំ​គ្នា​យ៉ាង​យូរ​ដោយសារ​ជាប់​រវល់ការងារ។

ក្នុងឱកាសនេះ ភាគីរោងចក្រ សហជីព និងកម្មករ កម្មការិនី បាន​សម្តែង​ការ​ជូនពរ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរ​ទាំង​មូល​នា​​ឱកាស​បុណ្យចូ​ល​ឆ្នាំ​ថ្មី​នេះ​ ឲ្យធ្វើដំណើរកម្សាន្តទីជិត ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជួប​ប្រទះ​តែ​សេចក្តី​សុខ​គ្រប់​ប្រការ ជាពិសេសរក្សាសេចក្តីថ្លៃថ្នូរ និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ៕អត្ថបទដោយ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm