ម្ចាស់សិប្បកម្មកែច្នៃក្នុងស្រុក បង្ហាញអារម្ភណ៍រីករាយ បន្ទាប់ពីមានការគាំទ្រនិងលក់ផលិតផលដាច់ខ្លំាង

2024/04/11 09:46:51 pm        90

ភ្នំពេញ ៖ ម្ចាស់សិប្បកម្មកែច្នៃផលិតផលក្នុងស្រុក បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ខណៈការលក់ផលិតផលរបស់ពួគគាត់ ទទួលបានការ គាំទ្រពីប្រជាពលរដ្ឋ និងលក់ដាច់ច្រើន ក្នុងរយៈពេលជាង៣ខែ ដើមឆ្នាំនេះ ដែលជាការចូឡរួមចំណែកលើកកម្ពស់ និងផ្តល់ជាកំលាំង ចិត្ត ក្នុងការបន្តអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់។ 

​ម្ចាស់សិប្បកម្មកែច្នៃ និងវេចខ្ចប់ផលិតផលក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅក្នុង ការយកផលិតផលខ្មែរមកដាក់តាំងបង្ហាញ និងលក់ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី ថ្ងៃទី១១ ខែ មេសា ឆ្នាំ២០២៤ នេះថា ពាក់ព័ន្ធការ រៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលនេះ ពួកគាត់តែងតែចូលរួមដើម្បីដាក់បង្ហាញផលិតផល ក៏ដូចជាការផ្សព្វផ្សាយទៅដល់ ប្រពលរដ្ឋដូចជា៖ បញ្ហាវេចខ្ចប់ គុណភាព និងអនាម័យជាដើម ដើម្បីឲ្យប្រជាជនជួយគាំទ្រផលិតផលក្នុងស្រុក ក្នុងនោះការចូលរួមគាំ ទ្រពីប្រជាជន ពិតជាមានសារៈសំខាន់ណាស់, ប្រសិនបើខ្សែច្រវាក់ផលិតកម្មក្នុងស្រុកដំណើរកាន់តែខ្លាំង វាជាការចូលរួមចំណែក ដល់ការលើកកម្ពស់កសិករជាអ្នកដាំដុះ វិស័យការងារ និងការបង្កើតនូវតម្លៃបន្ថែមកាន់តែខ្ពស់។

ម្ចាស់សិប្បកម្មទាំងនោះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងនៅក្នុងរយៈពេលជាង ៣ខែ ដើមឆ្នាំ ២០២៤ នេះ ពួកគាត់ បានរុញផលិតចូលទីផ្សារធំៗបានជាច្រើន និងលក់ដាច់ប្រសើរជាងពេលមុនៗ ជាពិសេសទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ផងដែរ ។ តាមរយៈនេះពួកគាត់រំពឹងថា ចាប់ពីពេលនេះតទៅ ទីផ្សារនៃនៅក្នុងស្រុកនឹងសំបូរទៅដោយផលិតផលខ្មែរ (ខ្មែរ ចេះជួយ ខ្មែរ និងចូលរួមលើកកម្ពស់ផលិតផលរបស់ខ្មែរ)។

ទាក់ទិនចលនាភូមិ១ផលិតផល១នេះ, ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ លើកឡើងថា មកដល់សព្វថ្ងៃនេះ ទាំងអ្នកលក់បន្ត និងអ្នកប្រើប្រាស់ បានកំពុងចូលរួមគាំទ្រផលិតផលខ្មែរ ក្រោមពាក្យ ស្លោកមួយថា (រួមគ្នាប្រើប្រាស់ផលិតផលខ្មែរ, ទិញផលិតផលខ្មែរគឺស្នេហាជាតិ, និងទិញផលិតផលខ្មែរឈ្នះ ឈ្នះទាំងអស់គ្នា) ជាក់ ស្តែងមកដល់ពេលនេះ ប្រជាពលរដ្ឋយើងមានការគាំទ្រយ៉ាងច្រើនកុះករ និងសូមឲ្យវប្បធម៌នេះបន្តជានិរន្ត, ការគាំទ្រផលិតផលខ្មែរ គឺជាការជួយលើកកម្ពស់ជីវភាព និងការចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។

សូមបញ្ជាក់ថា ជុំវិញចលនាភូមិ១ ផលិតផល១ មកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិជំរុញចលនាភូមិ១លិតផល១ មានសមាជិក សរុបប្រមាណជាង ៦០០ ក្រុមហ៊ុន/សហគ្រាស ហើយសមាជិកនីមួយៗ មានផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពី១ ផលិតផលឡើងទៅ ក្នុងនោះបើគិតជាផលិតផលសរុបមានប្រមាណជាង ១ ពាន់មុខ ហើយនៅក្នុងឆ្នាំ ២០២៤ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ នឹងទទួលបានការចុះឈ្មោះជាងក្រុមហ៊ុន/សហគ្រាសបន្ថែម ដែលអាចមានផលិតផលកាន់តែច្រើន សម្រាប់លក់នៅលើទីផ្សារ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm