ឯកឧត្តម ឡាវ វ៉ាន់ អញ្ជើញចូលរួមបើកព្រឹត្តិការណ៍សង្រ្កាន្តវត្តខ្ពប ស្រុកស្អាង ខេត្តកណ្ដាល

2024/04/11 02:51:56 pm        235

កណ្ដាល ៖ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកព្រឹត្តិការណ៍សង្ក្រាន្តវត្តខ្ពប ស្ថិតក្នុងបរិវេណវត្តខ្ពប ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ 

​ព្រះជោតិមុនី នី សារី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តខ្ពប មានថេរដីកាបង្ហាញពីគោលបំណង និងអំពីការចូលរួមរវាងព្រះសង្ឃ និងពុទ្ធបរិស័ទ ក្នុងការសហការនិងអាចនិយាយបានថា វត្តអារាម និងពុទ្ធបរិស័ទ និងឈ្មោះល្បែងប្រជាប្រិយខ្មែរជាច្រើន ដែលលេងកម្សាន្តនាពេលនេះ ជាពិសេសចង់ឲ្យយុវជនជំនាន់ក្រោយ បានឃើញ បានស្គាល់ថា ល្បែងនេះ ជាល្បែងប្រជាប្រិយរបស់ខ្មែរយើង មានតាំងពីយូរលង់ណាស់មកហើយ និងជាការលើកតម្កើង ឲ្យតម្លៃចូលរួមថែរក្សាល្បែងប្រជាប្រិយខ្មែរយើងទាំងអស់គ្នា។

ចំណែកបងប្អូនប្រជាពលរដ្ឋ យុវជន ក្មេង ចាស់ ប្រុស ស្រី អញ្ជើញមកចូលរួមកម្មវិធីកម្សាន្តសង្រ្កាន្តឆ្នាំថ្មី២០២៤នេះ បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ដែលវត្តខ្ពប បានរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីនេះឡើង ដើម្បីគិតទៅដល់ប្រពៃណីខ្មែរយើង ក្នុងមួយឆ្នាំមានម្តង ហើយក៏បាននាំឲ្យយុវជន បានចូលរួមលេងកម្សាន្ត បានស្គាល់ពីប្រពៃណីខ្មែរ និងបានចូលរួមថែរក្សាប្រពៃណីវប្បធម៌ឲ្យបានគង់វង្ស។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្ពប ពិតជាសូមសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះព្រះតេជព្រះគុណព្រះចៅ អធិការវត្ត ក្នុងការផ្តួចផ្តើមកម្មវិធីដ៏ល្អនេះ សម្រាប់បងប្អូន និងក្មួយៗបានលេងកម្សាន្ត ផ្អែកតាមសង្ឃដីកា ព្រះតេជព្រះគុណព្រះចៅអធិការវត្តបានដឹកនាំព្រះសង្ឃក្នុងវត្តរៀបចំកម្មវិធីនេះ ជា ច្រើនថ្ងៃមកហើយ ការតុបតែង និងការច្នៃប្រឌិតពិតជាទាក់ទាញ លទ្ធផលទាំងនេះ ពិតជាកើតចេញពីសេចក្តីគោរព ស្រឡាញ់ និងពេញចិត្ត ព្រមទាំងថែរក្សានូវប្រពៃណី ដ៏ល្អរបស់ដូនតាខ្មែរ សូមអង្គពិធីអបអរសាទរពាំនាំការសួរសុខទុក និងតម្លៃនៃសន្តិភាព និងសូមពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង ដែលឯកឧត្តម តែងតែយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់លោកតា លោកយាយ អ៊ំ ពូមីង ពុកម៉ែ បងប្អូនទាំងនិងក្មួយៗទាំងអស់គ្នា ពិតណាស់ថា បើគ្មានសន្តិភាព គ្មានស្ថេរភាពនយោបាយនោះទេ យើងពិតជាពុំមានឱកាសសម្រាប់ចូលរួមជួបជុំគ្នា និងលេងល្បែងប្រជាប្រិយដូចថ្ងៃនេះទេ។ ទាំងនេះជាគុណតម្លៃដែលយើងទាំងអស់គ្នាចងចាំមិនភ្លេច និងរួមគ្នាថែរក្សាឱ្យបានគង់វង្ស។ ទន្ទឹមនឹងនោះផ្អែកតាមការជូនដំណឹងរបស់ក្រសួងមានសមត្ថកិច្ច អាកាសធាតុមានការប្រែប្រួលខ្លាំង កម្ដៅកើនឡើង ថែសុខភាព ពិសាទឹកឱ្យបានច្រើន អនុវត្តតាមការណែនាំរបស់ក្រសួង ចូលរួមលេងល្បែងប្រជាប្រិយឱ្យបានសប្បាយ និងច្រើនកុះករផងដែរ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

កងកម្លាំងនគរបាលខេត្តកោះកុងបានរៀបចំដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង
2025/09/06 07:03:55 pm        1
ឯកឧត្តម វង សូត អញ្ជើញទស្សនកិច្ចសិក្សាឈ្វេងយល់អាកាសយានដ្ឋានអន្តរជាតិតេជោ
2025/09/06 04:02:17 pm        1
ស្អែកនេះ ប្រធានាធិបតីហ្វីលីពីននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលបីថ្ងៃ
2025/09/06 03:53:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងកម្លាំងនគរបាលខេត្តកោះកុងបានរៀបចំដេីម្បីការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅខេត្តកោះកុង

2025/09/06 07:03:55 pm
​អធិការបតីអាល្លឺម៉ង់ សារភាពថា អឺរ៉ុបមិនអាចដើរតួនាទីជាសកល ដែលខ្លួនចង់បាននោះទេ
2025/09/06 05:04:37 pm
​លោក Kim Jong Un៖ កូរ៉េខាងជើងគាំទ្រការតស៊ូរបស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន
2025/09/06 04:45:40 pm
​ប្លុកអារ៉ាប់ និយាយថា ពុំមានសន្តិភាពកើតឡើង ដោយគ្មានទីបញ្ចប់សកម្មភាព «អរិភាព»របស់ អ៊ីស្រាអែលនោះទេ
2025/09/06 04:43:03 pm
​សហភាពអឺរ៉ុប និងអាមេរិក នឹងពិភាក្សាអំពីទណ្ឌកម្មថ្មីលើរុស្ស៊ី នៅថ្ងៃទី 0៨ ខែកញ្ញា
2025/09/06 04:40:27 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/06 01:49:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/06 05:15:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am