
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូប្រចាំថ្ងៃរបស់ខ្លួនកាលពីល្ងាចថ្ងៃពុធថា អ៊ុយក្រែន កំពុងមានការរីកចម្រើនក្នុងការផលិតមីស៊ីលសម្រាប់ការពារប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោកហ្សេឡិនស្គី បាននិយាយថា ការផលិតជាបន្តបន្ទាប់ បានចាប់ផ្តើម ហើយម៉ូដែលថ្មី កំពុងត្រូវបានបង្កើតឡើង។ លោកបានបន្ថែមថា ឥឡូវនេះ វាមានសារៈសំខាន់សម្រាប់យោធា ដើម្បីអាចប្រែក្លាយ លទ្ធផលនៃការផលិតការពារជាតិទៅជាជោគជ័យ។
យានដ្រូន និងមីស៊ីល ត្រូវបានចាត់ទុកថា ជាអាវុធដ៏សំខាន់បំផុតនៅក្នុងសង្គ្រាមដែលបានបន្តអស់រយៈពេលពីរឆ្នាំមកហើយនេះ។
ក្នុងពេលជាមួយគ្នានោះ លោកបានអំពាវនាវដល់ឆន្ទៈរបស់ប្រជាជន ក្នុងការតស៊ូដើម្បីមើលការវាយប្រហារដែលកំពុងបន្តលើទីក្រុងអ៊ុយក្រែនពីលើអាកាស និងការឈានទៅមុខយឺតៗ ប៉ុន្តែការរុលចូលទៅមុខរបស់កងទ័ពរុស្ស៊ីជាក់ស្តែង ធ្វើឡើងសន្សឹមៗ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលលោកអាចធ្វើបាន ដើម្បីពង្រឹងការវាយប្រហារប្រឆាំងនឹងអ៊ុយក្រែន។ លោកបាននិយាយថា ទីក្រុងគីវ ក៏កំពុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនផងដែរ។ លោកហ្សេឡិនស្គី បានបញ្ជាក់ថា៖«ប៉ុន្តែយើងត្រូវការកម្លាំងខាងក្នុងមិនតិចទេ ការយល់ដឹងខាងក្នុងថា មានតែអ្នកខ្លាំងប៉ុណ្ណោះ ដែលអាចបញ្ចប់សង្រ្គាមបានដោយខ្លួនឯង»។
សន្និសីទសន្តិភាពដែលគ្រោងធ្វើនៅប្រទេសស្វ៊ីស ក្នុងខែមិថុនា ត្រូវបានគេមើលឃើញថា ជាមធ្យោបាយមួយក្នុងការបញ្ចប់សង្គ្រាម។ លោកហ្សេឡិនស្គី បានថ្លែងអំណរគុណដល់ប្រធានាធិបតីស្វ៊ីសសម្រាប់ការរៀបចំសន្និសីទ និងបានប្រកាសសំណើសម្រាប់អ្វីដែលលោកហៅថា «គ្រាន់តែបញ្ចប់សង្រ្គាមនេះ»ប៉ុណ្ណោះ។