លោកស៊ី ធ្វើជាម្ចាស់ផ្ទះទទួលអតីតមេដឹកនាំតៃវ៉ាន់នៅទីក្រុងប៉េកាំង ដែលបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅ

2024/04/11 09:57:46 pm        274

មេដឹកនាំចិនលោក ស៊ី ជីនពីង (Xi Jinping) បានជួបពិភាក្សាដ៏កម្រកាលពីថ្ងៃពុធ ជាមួយអតីតមេ     ដឹដឹកនាំកោះតៃវ៉ាន់ដែលគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ជាកិច្ចប្រជុំមិនធម្មតាមួយ រយៈពេលប៉ុន្មានសប្តាហ៍ មុនពេលមេដឹកនាំថ្មីរបស់កោះប្រជាធិបតេយ្យនេះ ស្បថចូលកាន់តំណែង។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា លោក Ma Ying-jeou ដែលបានដឹកនាំកោះតៃវ៉ាន់ពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ ហើយបច្ចុប្បន្នកំពុងនៅទីក្រុងប៉េកាំងក្នុងដំណើរទស្សនកិច្ចរយៈពេល ១១ថ្ងៃ នៅទូទាំងប្រទេសចិន បានជួបលោកស៊ី កាលពីរសៀលថ្ងៃពុធ។

ពេលវេលាដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន គឺស្ថិតនៅក្នុងនិមិត្តរូបនយោបាយ៖ វាជាលើកទី១ហើយដែលអតីតមេដឹកនាំកោះតៃវ៉ាន់ ត្រូវបានមេដឹកនាំកំពូលរបស់ចិនធ្វើជាម្ចាស់ផ្ទះ នៅក្នុងទីក្រុងប៉េកាំងចាប់តាំងពីមេដឹកនាំចលនា Kuomintang (KMT) លោក Chiang Kai-shek បានភៀសខ្លួនទៅទីក្រុងតៃប៉ិ ក្នុងឆ្នាំ១៩៤៩។

នេះក៏ជាជំនួបលើកដំបូងរវាងលោកស៊ី និងអតីតមេដឹកនាំ KMT លោក Ma ចាប់តាំងពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់ពួកគេ នៅប្រទេសសិង្ហបុរី ក្នុងឆ្នាំ ២០១៥។

ប៉ុន្តែការជួបជុំគ្នារបស់ពួកគេ ក៏បង្ហាញពីការបែកបាក់ផ្នែកនយោបាយដ៏ធំទូលាយ នៅទូទាំងច្រក       សមុទ្រតៃវ៉ាន់ ហើយរបៀបដែលអាកប្បកិរិយាកាន់រឹងរូសរបស់លោកស៊ីចំពោះទីក្រុងតៃប៉ិ បានជំរុញប្រជាជនតៃវ៉ាន់កាន់តែច្រើន ចេញពីប្រទេសចិន។

នៅក្នុងសុន្ទរកថាបើករបស់ខ្លួន លោកស៊ី បានសរសើរលោក Ma ចំពោះការប្រឆាំងនឹង«ឯករាជ្យភាពតៃវ៉ាន់»ជំរុញការផ្លាស់ប្តូរឆ្លងកាត់ច្រកសមុទ្រ និងយល់ព្រមថា ផ្នែកទាំងពីរនៃច្រកសមុទ្រនេះ ជាកម្មសិទ្ធិរបស់«ចិនតែមួយ»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm