ប្រធានក្រុមយុវជនសង្គមស៊ីវិលផ្តាំទៅក្រុមប្រឆាំងជ្រុលនិយមឈប់យករឿង «ព្រែកជីកហ្វូណនតេជោ» ធ្វើជាឧបករណ៍កេងចំណេញនយោបាយ ប៉ុន្ដែគួររៀនសូត្រពីការដឹកនាំរបស់សម្តេចតេជោវិញ

2024/04/11 10:04:18 pm        80

ភ្នំពេញ៖ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានផ្ដាំទៅ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គួរតែងាកមករៀនសូត្រ ពីការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្ដីនៃកម្ពុជាវិញ អំពីគុណតម្លៃនៃការដឹកនាំ និងការលះបង់គ្រប់បែបយ៉ាងដើម្បីតែស្វែងរកសុខ សន្ដិភាព ស្ថិរភាពនយោបាយមកជូនជាតិ មាតុភូមិ កម្ពុជា រហូតធ្វើឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃនេះ។ 

លោក ហេង សំណាង បានចេញមុខលើកឡើងបែបនេះ បន្ទាប់ពីមានការចុះផ្សាយ ក៏ដូចជាការលើកឡើងទាំងងឹតងងុលរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយក្ដាប់តូច នៅតែធ្វើសកម្មភាពចោទប្រកាន់ដោយគ្មានមូលដ្ឋានទាក់ទងនឹងករណីព្រែកជីកហ្វូណនតេជោទៅនឹងភូមិសាស្រ្ដនយោបាយជាមួយប្រទេសចិន។ 

លោកបានលើកឡើងថា ការចោទប្រកាន់ទាំងគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយភ្លេចជាតិកំណើតខ្លួនទាំងនោះគឺផ្ទុយពីការពិត ខណៈដែលគម្រោងសាងកសាងព្រែកជីកហ្វូណននេះ គឺធ្វើឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ ពោលជួយឱ្យកម្ពជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ។

លោក ហេង សំណាង លើកឡើងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺគេតែងនឹងដល់ការលះបង់ និងតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ជាង៤០ឆ្នាំមកនេះ។ សម្តេចតេជោ បានចូលរួមក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនខ្មែរ ហើយការលះបង់របស់សម្ដេចតេជោ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយបន្តរៀនសូត្រ។ 

លោកលើកឡើងថា៖«បើយើងធៀបកម្ពុជាមុន នឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្លេះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ»។

លោកចាត់ទុកការឆ្លើយតបនេះ គឺជាសារមួយសម្រាប់ជនអគតិ ពិសេសក្រុមទណ្ឌិតភៀងខ្លួនក្រៅប្រទេស ឬក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច គួរតែរៀនសូត្រ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយ បង្អាក់ ឬចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពិសេសបញ្ឈប់នូវវប្បធម៌លាបពណ៌មកលើកម្ពុជា និងកុំយកគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើជារឿងនយោបាយរួចវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោក សង្កត់ធ្ងន់ថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ គឺបានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រងើបមុខលើឆាកអន្តរជាតិ ដែលបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីយ៉ាងពេញលេញ។  

លោក ហេង សំណាង លើកឡងថា បច្ចុប្បន្នប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មានក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានរបស់សម្តេចតេជោ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែទម្រង់នានា ពង្រឹងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យ ហើយសម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ជាតិមួយនេះ ដើម្បីចូលរួមកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍជាដរាប៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm