ព្រៃវែង៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹង ឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តព្រៃវែង នឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤” ដែលនឹង ប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅទីរួមខេត្តព្រៃវែង ។
ការរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៤នេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ ក្នុងព្រឹត្តិការណ៍នេះ ផងដែររដ្ឋបាលខេត្តក៏បានរៀបចំតុបតែងកែលម្អភ្លើងពណ៌ នៅតាមដងផ្លូវទីសាធារណៈសួនច្បារ និងខ្លោងទ្វារ ដែលសរសេរសង្ក្រាន្តព្រៃវែងឆ្នាំ 2024 ដើម្បីបង្កើននូវសន្តិភ័ណភាពឲ្យកាន់តែស្រស់ស្អាតឡើងទ្វេដងបន្ថែមទៀត។ទាំងពេលថ្ងៃនិងពេលរាត្រីដែលធ្វើឲ្យការរៀបចំនូវព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែងឆ្នាំ 2024 ឆ្នាំនេះមានភាពអធិ និងមានភាពស្រស់ស្អាតទ្វេដងបន្ថែមទៀត។
មិនត្រឹមតែមានការតុបតែងលម្អភ្លើងពណ៌ចម្រុះគ្រប់ប្រភេទនៅតាមសួនច្បារទីសាធារណៈតាមដងផ្លូវនោះទេ ក៏មានការប្រគុំតន្ត្រីខ្នាតធំ ដែលមានដារ៉ាល្បីៗ ជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជា, និងការរាំលេងកម្សាន្ត ការតាំងពិព័ណ៌បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការបង្ហោះគោម បាញ់កាំជ្រួច និងប្រឡងស្រីស្អាត ប្រុសស្អាត វ័យចំណាស់ ពិសេសខេត្តមានរៀបចំកម្មវិធីកំសាន្តតំបន់ត្រជាក់ចិត្ត(នៅសួនច្បារសម្តេច ជា ស៊ឹម) ដើម្បីបង្កបរិយាកាសសប្បាយរីករាយ៕ ដោយ ៖ វិចិត្រ







