ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ជ្រើសរើស មន្ត្រីរាជការស៊ីវិល នៅរសៀលថ្ងៃទី១១ ខែមេសានេះ បានដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ នៃដំណើរការការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងមុខងារសាធារណៈ ជាប្រធាន អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡងប្រជែង។ ដោយ ៖ ដារ៉ា






