UN ព្រមានថា កម្ដៅក្ដៅខ្លាំងបំផុត នៅទូទាំងអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ធ្វើឲ្យកុមាររាប់លាននាក់ប្រឈមនឹងហានិភ័យ

2024/04/12 01:15:14 am        344

កុមារជាង ២៤៣លាននាក់នៅទូទាំងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ប្រឈមនឹងហានិភ័យនៃការមានជំងឺ និងការបាត់បង់ជីវិតទាក់ទងនឹងកម្ដៅ ខណៈដែលតំបន់នេះត្រៀមជួបប្រទះរដូវក្តៅ ដែលមានកម្ដៅក្ដៅខ្លាំងបំផុត ក្នុងប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកសុខុមាលភាពរបស់កុមារ។

ការព្រមានអំពីរលកកម្ដៅកាន់តែខ្លាំង និងញឹកញាប់ក្នុងរដូវក្តៅនេះ គឺជាការព្រួយបារម្ភជាពិសេស នៅក្នុងតំបន់ ដោយសារកម្រិតសំណើមខ្ពស់ធ្វើឲ្យរាងកាយកាន់តែពិបាកត្រជាក់តាមធម្មជាតិ។ ហើយបើយោងតាមមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានឲ្យដឹងថា ដោយសារកុមារមិនអាចគ្រប់គ្រងសីតុណ្ហភាពរាងកាយរបស់ពួកគេបានល្អជាងមនុស្សពេញវ័យ ពួកគេងាយរងគ្រោះ ក្នុងការមានជំងឺទាក់ទងនឹងកម្ដៅ ដូចជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺហឺត និងជំងឺសរសៃឈាមបេះដូងជាដើម។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែមេសា) នេះ លោកស្រី Debora Comini នាយិកាការិយាល័យតំបន់របស់ Unicef ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាននិយាយថា៖ «កុមារងាយរងគ្រោះជាងមនុស្សពេញវ័យពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនោះ ហើយកម្ដៅក្ដៅខ្លាំងពេក គឺជាការគំរាមកំហែងដ៍ធ្ងន់ធ្ងរបំផុតដល់ពួកគេ។ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងរដូវក្តៅនេះ ដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះពីរលកកម្ដៅកាន់តែអាក្រក់ទៅៗនេះ និងការប្រែប្រួលអាកាសធាតុផ្សេងទៀត»។

ការព្រមានរបស់អង្គការ Unicef នេះ កើតឡើងចំពេលមានរបាយការណ៍ដែលថា ខែមីនា គឺជាខែឡើងកម្ដៅខ្ពស់បំផុត ១០ខែជាប់គ្នា ដោយប្រជាជននៅទូទាំងអឌ្ឍគោលខាងជើង និងខាងត្បូងភាគច្រើន ជួបប្រទះនឹងសីតុណ្ហភាពលើសកម្រិតកំណត់គោលដៅអាកាសធាតុ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm