វៀតណាម៖ កងពលតូចស្ថិតក្រោមបញ្ជាការដ្ឋានទីក្រុងហូជីមិញ និងកងកម្លាំងប្រដាប់អាវុធនៅតាមបណ្ដាស្រុកជាច្រើន និងទីក្រុង Thu Duc បានចាប់ផ្ដើមធ្វើអនាម័យទូទាំងក្រុងរយៈពេល ៧ថ្ងៃដោយមានការចូលរួមពីបុគ្គលិកយោធាជិត ២.០០០នាក់។

តាមការគ្រោងទុកក្រុមចំនួន២ ដែលមានយានយន្តពិសេសចំនួន ១៦គ្រឿងនឹងធ្វើការបោសសំអាតស្រុកចំនួន ៤ ជារៀងរាល់ថ្ងៃ។ ការសម្អាត និងការបាញ់ថ្នាំសម្លាប់វីរុសត្រូវបានអនុវត្តនៅទីក្រុង Thu Duc និងស្រុក Binh Chanh ក្នុងថ្ងៃដំបូងនៃយុទ្ធនាការ។ សារព័ត៌មានរាយការណ៍ថា ទីបញ្ជាការទីក្រុងហូជីមិញបានស្នើដល់អង្គភាពមានសមត្ថកិច្ច និងទីបញ្ជាការយោធា និងអាជ្ញាធរមូលដ្ឋានស្រុក និងទីក្រុង Thu Duc ដើម្បីគេចចេញពីស្ថានភាពវីរុសរាតត្បាត និងធានាសន្តិសុខ និងសុវត្ថិភាពចរាចរណ៍ក្នុងពេលយុទ្ធនាការ។
កម្មវិធីអនាម័យត្រូវបានគេរំពឹងថានឹងសម្អាតបរិស្ថាន និងកាត់បន្ថយវិបត្តិវីរុសឆ្លងដែលកំពុងកើតមាននៅក្នុងទីក្រុង។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការវីរុស Covid-19 លើកទី៥ របស់ខ្លួន ទីក្រុងហូជីមិញមានគោលបំណងផ្តល់វ៉ាក់សាំងចំនួន ៩៣០,០០០ដូសនៅទូទាំង ២១ស្រុក និងទីក្រុង Thu Duc។ ប្រទេសវៀតណាមបានកត់ត្រាអ្នកឆ្លងថ្មីនៃវីរុស Covid-19 ចំនួន ៣.៩៩១នាក់នៅព្រឹកថ្ងៃសៅរ៍នេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសនេះកើនឡើងដល់ ៨៦.៩៥៧នាក់ និងអ្នកស្លាប់សរុបចំនួន ៣៧០នាក់៕
អត្ថបទ៖ ប៊ុនថន