
នៅខាងក្នុងសង្វៀនប្រដាល់ អូឡិកសិនឌើរ រេវទីក (Oleksandr Revtiukh) ប្រើប្រាស់បានតែស្ដាំរបស់គាត់ប៉ុណ្ណោះ។ ប៉ុន្ដែគ្មានចលនាពីផ្នែកខាងឆ្វេងទេ។
រយ:ពេល៨ខែកន្លងទៅ លោកបានបាត់បង់ដៃឆ្វេងនិងជើងខាងឆ្វេងរបស់លោក ដោយសារផ្ទុះមីន ខណ:ដែលកំពុងប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។
គ្រាន់តែរយ:ពេល២ឆ្នាំប៉ុណ្ណោះ លោកមានសេចក្ដីរីករាយ ជាមួយនឹងជីវិតមួយងាយស្រួលនៅឯបរទេស ដោយធ្វើជាជាងអេឡិចត្រូនិក មុនពេលដែលលោកវិលត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ ដើម្បីធ្វើកិច្ចការ និងប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ី។
លោករេវទីក (Revtiuk) ដែលពេលនេះ មានជើងសិប្បនិម្មិតម្ខាង ហើយមានបំណងចាកចេញពីកងទ័ព និងវិលទៅការរស់នៅជាជនស៊ីវិលវិញ។
លោករេវទីកនិយាយថា យើងមិនខ្លាចថាធ្វើអ្វីខុសឡើយ។ ត្រូវស្វែងរកច្រកចេញ ព្រោះត្រូវឆ្លងកាត់ផ្លូវសុទ្ធតែបន្លាទម្រាំក្លាយជាតារា។ នេះជាបាវនារបស់លោក។
លោក រេវទីកគឺជាជនពិការម្នាក់នៅក្នុងចំណោមជនពិការរាប់ម៉ឺននាក់នៅក្នុងចម្បាំងក្នុងប្រទេស
អ៊ុយក្រែន។
សហស្ថាបនិកនៃអង្គការព្រីនស៊ីប (Pryncyp) ជាអង្គកាសិទ្ធិមនុស្សមួយតំណាងអោយក្រុមទាហាន បានប៉ាន់ប្រមាណថា ទាហានប្រមាណជា២ម៉ឺននាក់ទៅ៥ម៉ឺននាក់ បានធ្លាក់ខ្លួនជាជនពិការចាប់តាំង
ពីរុស្ស៊ីបាន ចូលលុកលុយទ្រង់ទ្រាយធំក្នុងខែកុម្ភ:ឆ្នាំ២០២២មក។
មនុស្សភាគច្រើននិយាយថា ថវិកាមានកម្រិត ការហាមប្រាមសង្គម និងឱកាសការងារ បានធ្វើអោយការផ្ទេរទៅរស់នៅបែបស៊ីវិលវិញកាន់តែពិបាក។
ក្រសួងកិច្ចការអតីតយុទ្ធជនអ៊ុយក្រែនមិនបានផ្ដល់ទិន្នន័យផ្លូវកាណាមួយទេស្ដីពីចំនួនទាហានដែលបាត់បង់អវយវ:។
លោករេវទីក បានបាត់បង់អវយវ:កាលខែមិថុនា ក្នុងអំឡុងពេលការវាយបករដូវក្ដៅមុន។
លោកបានទទួលការវះកាត់ និងស្ដារនីតិសម្បទាឡើងវិញដែលឧបត្ថម្ភដោយរដ្ឋ។