
អភិបាលក្រុង Bordeaux បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះថា លោកមាន «ការតក់ស្លុតណាស់» បន្ទាប់ពីមានការវាយប្រហារដោយកាំបិត ដែលបានសម្លាប់មនុស្សម្នាក់ និងរបួសម្នាក់ទៀត នៅក្នុងទីក្រុងនេះ កាលពីថ្ងៃពុធ (១០ មេសា) នាពេលយប់។
អភិបាលក្រុង លោក Pierre Hurmic បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា៖ «យើងនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយឲ្យការស៊ើបអង្កេតទទួលបានជោគជ័យ»។
គួរបញ្ជាក់ថា ការវាយប្រហារនេះបានកើតឡើងនៅជិតច្រាំងទន្លេ Garonne នៅកណ្តាលទីក្រុង Bordeaux។ វីដេអូមួយនៅលើបណ្ដាញសង្គមបានបង្ហាញពីនគរបាលឈរក្បែរសពដែលគ្របក្រណាត់ពស។ យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ចំពោះវីដេអូនោះបានភ្លាមៗទេ។
អ្នកវាយប្រហារត្រូវបានសម្លាប់ដោយនគរបាល។ ទូរទស្សន៍ BFM បានរាយការណ៍ថា ដំបូងឡើយ នគរបាលមិនគិតថា ការវាយប្រហារនេះពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។ ការិយាល័យរដ្ឋអាជ្ញាក្រុង Bordeaux មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ដោយមានរយៈពេលមិនដល់ជាង ៤ខែ នៅមុនការប្រកួតកីឡាអូឡាំពិក ប្រទេសបារាំងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុតរបស់ខ្លួន អំពីការព្រមានសុវត្ថិភាព៕