
រុស្ស៊ីបានប្រើប្រាស់មីស៊ីលជាង៤០គ្រាប់ និងយានដ្រូន៤០គ្រឿង ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័នសំខាន់ៗរបស់អ៊ុយក្រែន ក្នុងតំបន់ចំនួន៥ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
អ្នកស្រុកបានរត់ទៅកាន់ស្ថានីយរថភ្លើងក្រោមដី ដើម្បីជ្រកពួន ខណ:ដែលសំឡេងស៊ីរ៉ែនពីការវាយប្រហារបានបន្លឺឡើងនៅទូទាំងរដ្ឋធានីគីវនោះ។
ការបង្កើនការវាយប្រហារនេះ បានធ្វើអោយប្រធានាធិបតីអ៊ុយក្រែនវ៉្លូឌីមៀ ហ្សេលិនស្គីអំពាវនាវសុំឱ្យជួយផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត៕