
ប្រទេសចិន និងប្រទេសហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋិការទៅវិញទៅមក សម្រាប់អ្នកកាន់លិខិតឆ្លងដែនប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសហ្ស៊កហ្ស៊ី លោក ចូវ ឈាន (Zhou Qian)និងរដ្ឋមន្រ្ដីការបរទេសហ្ស៊កហ្ស៊ី លោកអ៊ីលីយ៉ា ដាឈៀសស្វីលី (Ilia Darchiashvili) បានចុះហត្ថលេខាលើឯកសារមួយក្នុងរដ្ឋធានី
ធីប៊្លីស៊ី (Tbilisi) ប្រទេសហ្ស៊កហ្ស៊ី។
ក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាថ្មីនេះ ការលើកលែងទិដ្ឋាការ ត្រូវបានផ្ដល់អោយអ្នកកាន់លិខិតឆ្លងដែនហ្ស៊កហ្ស៊ីធម្មតាដែលមានសុពលភាព និងអ្នកកាន់លិខិតឆ្លងដែនដែលមានសុពលភាពរបស់សាធារណ:រដ្ឋប្រជាមានិតចិនសម្រាប់តែការស្នាក់នៅរហូតដល់៣០ថ្ងៃ ហើយសម្រាប់ច្រើនជាងនេះ គឺមិនអោយលើសពី៩០ថ្ងៃ ឬ១៨០ថ្ងៃឡើយ។