
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េសកូវ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការចរចាណាមួយស្ដីពីអ៊ុយក្រែន ដោយគ្មានភាគីរុស្ស៊ីគឺគ្មានន័យទេ។
លោកប៉េសកូវ បាននិយាយថា រស្ស៊ីបាននិយាយហើយនិយាយទៀតថា ការចរចាដោយគ្មានភាគីរុស្ស៊ីចូលរួមគឺគ្មានន័យទេ។ លោក ពូទីន បានសង្កត់ធ្ងន់ម្ដងទៀតថា យើងនៅតែបើកចំហរចំពោះដំណើការចរចាជានិច្ច។
អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃពុធថា រដ្ឋាភិបាលស្វីសនឹងទទួលរៀបចំសន្និសីទថ្នាក់ខ្ពស់ពីរថ្ងៃក្នុងខែមិថុនា ដើម្បីអោយទទួលបានសន្ដិភាពក្នុងប្រទេសអ៊ុយក្រែន ទោះបីជារុស្ស៊ីបានបញ្ជាក់ថាខ្លួននឹងមិនចូលរួមនៅក្នុងគំនិតផ្ដួចផ្ដើមនោះក៏ដោយ។