អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងប៉េកាំងថា ប្រទេសហ្វីលីពីន ចាំបាច់ត្រូវគោរពការសន្យារបស់ខ្លួន និងបញ្ឈប់សកម្មភាពបង្កហេតុដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅសមុទ្រចិនខាងត្បូង។
អ្នកនាំពាក្យ លោកស្រី ម៉ៅនីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថាជាបឋមដំបូង ខ្ញុំចង់សង្កត់ធ្ងន់ថា តំបន់ថ្មប៉ប្រះទឹក រិនអាយ (Ren'ai) គឺជាផ្នែកមួយនៃកោះ ណានសា កានតាវ (Nansha Qundao) របស់ប្រទេសចិន។ ចិនមានអធិបតេយ្យភាពដែលមិនអាចប្រកែកបាននៅលើកោះ Nansha រួមទាំង តំបន់ថ្មប៉ប្រះទឹក Ren'ai និងដែនទឹកដែលនៅជាប់គ្នា។ ប្រទេសចិនបាននិងកំពុងធ្វើការជាមួយហ្វីលីពីនដើម្បីគ្រប់គ្រងស្ថានការណ៍នៅលើថ្មប៉ប្រះទឹកនេះ តាមរយៈការសន្ទនា និងការពិគ្រោះយោបល់។ហេតុផលសម្រាប់ស្ថានភាពបច្ចុប្បន្ននៅលើថ្មប៉ប្រះទឹកនេះ គឺច្បាស់លាស់ និងជាក់ស្តែង។

លោកស្រី Maoនិយាយថា ហ្វីលីពីនបានបំពានលើការសន្យារបស់ខ្លួន ហើយបដិសេធមិនព្រមអូសចេញនូវនាវាចម្បាំងដែលដាក់មូលដ្ឋានខុសច្បាប់របស់ខ្លួននៅលើថ្មប៉ប្រះទឹក Ren'ai បដិសេធកិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយប្រទេសចិនក្នុងអំឡុងការគ្រប់គ្រងរបស់លោក Duterte ហើយបានបំពានអធិបតេយ្យភាពរបស់ចិនដោយចេតនា និងបន្តបង្ករឿងជាមួយចិននៅលើសមុទ្រនេះ។

លោកស្រី Mao បាននិយាយថា បើហ្វីលីពីនពិតជាចង់បន្ធូរបន្ថយស្ថានភាពនៅលើតំបន់ថ្មប៉ប្រះទឹកមានជម្លោះ រិន អាយ តាមរយៈការចរចា និងការប្រាស្រ័យទាក់ទងពិតមែន ប្រទេសនេះ គួរតែគោរពតាមការសន្យារបស់ខ្លួន គោរពតាមការឯកភាព និងបញ្ឈប់ការបង្កហេតុ។ហ្វីលីពីនបានបញ្ជូននាវាចម្បាំងដែលចូលចតដោយខុសច្បាប់នៅលើថ្មប៉ប្រះទឹក Ren'ai អស់រយៈពេលជាយូរ។ប្រការនេះបានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងសេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃគូភាគីនៅសមុទ្រចិនខាងត្បូង (DOC) ជាពិសេសមាត្រា ៥ របស់សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃគូភាគី ទាមទារឱ្យហ្វីលីពីនស្រោចស្រង់ស្ថានការណ៍វិលមករកសភាពដើមវិញ នៅលើតំបន់ថ្មប៉ប្រះទឹក Ren'ai៕