កម្មករ កម្មការនី សម្តែងក្តីសប្បាយរីករាយ ខណៈរដ្ឋាភិបាលដាក់​ឲ្យប្រើប្រាស់​រថយន្តក្រុង​ដោយមិនមិនគិតថ្លៃ

2024/04/12 04:42:35 pm        244

កម្មករ-កម្មការិនី ជាបណ្តើរៗហើយនៅព្រឹកថ្ងៃទី១២ ខែមេសានេះ បាននាំគ្នា​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ដោយប្រើមធ្យោបាយផ្សេងៗ កម្មករខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះ​ជិះ​រថយន្ត​ឈ្នួល និងខ្លះទៀតធ្វើដំណើរដោយម៉ូតូ ដើម្បីទៅជួបជុំគ្រួសារ សាច់ញាតិ​នៅ​ស្រុក​កំណើត​រៀងៗខ្លួន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅយប់ថ្ងៃស្អែកនេះ។

អ្នកស្រី ខឹម យី មានស្រុកកំណើតនៅខេត្តព្រះសីហនុ ជាកម្មការិនីកាត់ដេរនៅរាជធានីភ្នំពេញ បាន​ឲ្យ​ព័ត៌មាន ប៊ីធីវី ដឹងថា នេះជាលើកទី១ ដែលបានប្រើប្រាស់​សេវា​រថយន្ត​ក្រុង​ដោយ​មិន​គិត​ថ្លៃ ​និងមានអារម្មណ៍ថា រំភើបសប្បាយ​រីករាយ​ដែល​រដ្ឋាភិបាល​ផ្តល់​ជូន​ដោយ​មិន​តម្រូវ​ឲ្យ​បង់​ថ្លៃ​អ្វី​ទាំង​អស់ ថែមទាំងមានការផ្តល់ជូនបន្ថែមនូវភេសជ្ជះផងដែរ។ អ្នកស្រី និយាយទៀតថា ការ​ជិះ​រថយន្ត​ក្រុង គឺមានភាពងាយស្រួល ត្រជាក់ និងមានសុវត្ថិភាពថែមទៀត។ ជាពិសេស អាចកាត់​បន្ថយ​ការ​ចំណាយបានច្រើន ខណៈកាលមិនទាន់បានប្រើប្រាស់រថយន្តសាធារណៈនេះ អ្នកស្រី និង​គ្រួសារ​ត្រូវចំណាយថវិកាយ៉ាងហោចណាស់ ២០ម៉ឺនរៀល ដើម្បីធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះសីហនុនេះ។

កម្មករ កម្មការនី ក៏ដូចជាប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលជិះ​រថយន្ត​ក្រុង​ទៅកា​ន់​គោល​ដៅ​ផ្សេង​ៗគ្នាក្នុ​ងថ្ងៃនេះ បានលើកឡើងស្រដៀងគ្នា ពិតជាអរគុណដល់រាជរដ្ឋាភិបាល ដែលបាន​គិតគូរ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ដោយ​ផ្តល់​ជា​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំគ្រួសារ ដែលអាចសន្សំសំចៃថវិកាបានមួយចំនួនផងដែរ។

លោក ដាញ់ ដារិទ្ធ ប្រធានក្រុមការងារគោលដៅទី៤ នៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ ជាប់​របង​បញ្ជាការ​ដ្ឋាន​កងទ័ពអាកាស បានមានប្រសាសន៍ថា សម្រាប់សេវា​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ឥតគិត​ថ្លៃ​ក្នុង​គោលដៅរបស់លោក រួមមានទៅកាន់ខេត្តព្រះសីហនុ កំពត និងខេត្តកែប។ លោក​បាន​ឲ្យ​ដឹង​ថា គិតចាប់ពីព្រលឹម រហូតមកដល់ពេលនេះ ឃើញមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ និង​ទឹក​មុខ​សប្បាយ​រីករាយ ក្នុងការជិះរថយន្តក្រុងដោយមិនអស់ប្រាក់នេះ។

លោកបានបញ្ជាក់ថា រថយន្តក្រុងដឹកអ្នកដំណើរទាំងអស់ ពេល​ទៅ​ដល់​គោល​ដៅ​នឹង​នៅ​រង់​ចាំ​ដល់​ថ្ងៃ​ចេញ​ដំណើរត្រឡប់មករាជធានីភ្នំពេញវិញផងដែរ។ ចំពោះម៉ោង​ចេញ​ដំណើរ​ទាំង​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ទៅខេត្ត និងចេញពីខេត្តមករាជធានីភ្នំពេញ គឺដូចគ្នា ចាប់ពីម៉ោង ៦និង៣០​នាទី​ព្រឹក​ ដល់ម៉ោង ១១និង៣០នាទីព្រឹក។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ដល់១៧ ខែមេសា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា តាម​រយៈរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសរុបចំនួន ៤៥៥គ្រឿង ដើម្បី​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈឥ​តគិតថ្លៃ ក្នុងគោលបំណងដើម្បីសម្រួល និងសម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរទៅកាន់ស្រុកកំណើតនៅទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm