សម្ដេចតេជោ ជូនពរពលរដ្ឋទូទាំងប្រទេសធ្វើដំណើរទៅលេងស្រុកកំណើត​ប្រកបដោយសេចក្តីសុខសុវត្ថិភាព

2024/04/12 06:00:32 pm        130

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋ កម្មករកម្មករិនី ដែលមក​ធ្វើការងារ​នៅ​រាជ​ធានី​ភ្នំពេញ កំពុងធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារ នាឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានផ្ញើសារជូនពរ​ដល់បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​សូម​ធ្វើ​ដំណើរ​ប្រកប​ដោយសេចក្ដីសុខសុវត្ថិភាពគ្រប់ៗគ្នា។

តាមរយៈបណ្ដាញសង្គមតេឡេក្រាមនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់​បង​ប្អូន​ប្រជា​ពលរដ្ឋគ្រប់គ្នាថា សូមរីករាយឱកាសឆ្នាំថ្មី សូមជូនពរពុកម៉ែបងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ដែលអញ្ជើញធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ សូមឲ្យការធ្វើដំណើរប្រកបដោយសេចក្តីសុខសុវត្ថិភាពគ្រប់ៗគ្នា។

ក្នុង​ឱកាសនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងរដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ដែល​បាន​ផ្ដល់​រថយន្ត​ក្រុង​ជា​ច្រើន​រយ​គ្រឿង​សម្រាប់​ជូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត​នៅ​គ្រប់​រាជ​ធានី​ខេត្ត​ទាំង​អស់ ​នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

សូមជម្រាបថា នាព្រឹកនេះ បងប្អូន អ៊ំពូមីង តាយាយ បាននិងកំពុង​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​ ដើម្បីទៅកាន់ស្រុកកំណើតរៀងៗខ្លួនតាមរយៈរថយន្តក្រុង ដែលរៀបចំ​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ ប្រកបដោយទឹកមុខរីករាយ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរ។

តាមរយៈ​ការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ដូចជា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន អ៊ំពូមីង តាយាយទៅកាន់ភូមិដ្ឋានរបស់ខ្លួនដើម្បីជួបជុំក្រុមគ្រួសារ រីករា​យ​សាទរ​ទទួល​ទេវតាឆ្នាំថ្មី ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបានរៀប​ចំ​នៅ​រថយន្ត​ក្រុង​ជា​ច្រើន​រយ​គ្រឿង​សម្រាប់​ដឹកជញ្ជូនបងប្អូន អ៊ំពូមីង តាយាយប្រកបដោយការយកចិត្តទុកដាក់ ស្នាមញញឹម និង​សុខសុវត្ថិភាពជានិច្ចទាំងទៅ និងត្រឡប់មកវិញ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm