គណៈកម្មការទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវាយប្រហារជាបន្តបន្ទាប់លើរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការរបស់ទីភ្នាក់ងារនៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស កាលពីថ្ងៃព្រហស្បតិ៍។

កងកម្លាំងរបស់រុស្ស៊ី បានដណ្តើមយករោងចក្រនេះតាំងពីដើមដំបូងនៃសង្រ្គាម។ ការវាយប្រហារចុងក្រោយ បានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយរួមមានការវាយប្រហារដោយយានដ្រូនទៅលើអគារម៉ាស៊ីនរ៉េអាក់ទ័រ។

មន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) បាននិយាយថា ការវាយប្រហារនេះពុំបានដោះស្រាយតាមការសម្របសម្រួលសុវត្ថិភាពនុយក្លេអ៊ែរទេ។ មន្រ្តីនៅទីក្រុងមូស្គូ និងទីក្រុងគីវ បានស្តីបន្ទោសគ្នាទៅវិញទៅមក ហើយភាគីទាំងពីរបានស្នើសុំឲ្យមានកិច្ចប្រជុំបន្ទាន់មួយ។